ឯកឧត្តម លីសេង ទ្រី លោកជំទាវ ហុក សៀកងុិច បានរៀបអាពាហ៍ពិពាហ៍ កូនស្រី ទ្រី ស្រីលក្ខ័ នឹង កូនប្រុស ម៉េង វណ្ណី
ឯកឧត្តម លីសេង ទ្រី លោកជំទាវ ហុក សៀកងុិច បានរៀបអាពាហ៍ពិពាហ៍ កូនស្រី ទ្រី ស្រីលក្ខ័ នឹង កូនប្រុស ម៉េង វណ្ណី
សិរីមង្គលអាពាហ៍ពិពាហ៍
កូនប្រុស ម៉េង វណ្ណី
កូនស្រី ទ្រី ល័ក្ខស្រី ឪពុក ម្តាយ កូនស្រី លោក លី សេងទ្រី អ្នកស្រី អុឹងគាត ហុក សៀកងុិច
ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥ ។
យោងប្រវត្ត÷ ពិធីសំពះផ្ទឹម ជាពិធីដ៏សំខាន់បំផុតក្នុងចំណោមពិធីផ្សេងៗនៃទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍
របស់ខ្មែរ ហេតុអ្វីក្នុងពិធីសំពះផ្ទឹមចាំបាច់តម្រូវឲ្យកូនកំលោះកាន់ដាវ?
អាពាហ៍ពិពាហ៍ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ
មនុស្សប្រុស និង មនុស្សស្រី ឱ្យក្លាយជាគូស្វាមីភរិយានឹងគ្នាតទៅអនាគតដែលត្រូវធ្វើតាមលក្ខខណ្ឌ ដែលមានចែង ក្នុងច្បាប់និង តាមគោលការណ៍ ស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ។ ដោយពិធីរៀបអាពាហ៍ពិពាហ៍នេះ រៀបចំធ្វើឡើង រយៈពេល២ថ្ងៃមានទំនៀមនៃពិធីកិច្ចជាច្រើនដូចជា៖ពិធីកិច្ចចូលរោងដល់គេហដ្ឋានខាងស្រី ពិធីសែនព្រេនក្រុង
ពាលី,ហែរជំនូន,រៀបរាប់បណ្ដាការ,សែនព្រេនមេបា,បំពាក់
ចិញ្ចៀន,កាត់សក់បង្កក់សិរី,សំពះផ្ទឹមចងដៃ,បង្វិលពពិល,បាចផ្កាស្លារ,ព្រះថោងតោងស្បៃនាងនាគ,ពិសារភោជនីហារនាពេលល្ងាច និងចុងក្រោយពិធីកាត់នំ ឬកាត់ផ្លែឈើជាដើម។
បើងាកមកដឹងពីពិធីសំពះផ្ទឹមវិញ គឺជាពិធីមួយដ៏សំខាន់ក្នុងចំណោមពិធីទាំងមូលនៃពិធីរៀបអាពាហ៍ពិពាហ៍ ទន្ទឹមនិងនេះពិធីសំពះផ្ទឹមត្រូវបានប្រារព្ធធ្វើឡើងដើម្បីបង្ហាញថា កូនកំលោះនិងកូនក្រមុំ គឺបានក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់។
ពិធីសំពះផ្ទឹមត្រូវបានគេចាត់ទុកថា ជាពិធីរួមខ្នើយតែមួយ!
ទន្ទឹមនឹងនេះដែរការសំពះផ្ទឹមក៏មានកចំណងដៃភ្ជាប់ជាមួយដែរ ដោយគេប្រើអំបោះឆៅពណ៌លឿងឬក្រហម ឬជ្រលក់ល្មុត និងរូតក្រមួន ដែលអត្ថន័យនេះចង់ប្រាប់ថាស្ត្រី គឺជាក្រមុំល្អស្អាតគ្រប់ល័ក្ខបរិសុទ្ធ ។ជាធម្មតាក្នុងពិធីសំពះផ្ទឹម គេតែងតែឲ្យកូនកំលោះអង្គុយនៅខាងស្តាំ ឯកូនក្រមុំអង្គុយនៅខាងឆ្វេង ដែលតំណាងបុរសមានសិទ្ធិពេញលេញលើស្រ្តី ហើយស្រ្តីគឺគេហៅថាចំណង ឯបុរសគេហៅថាម្ចាស់ចិត្ត ដូច្នេះម្ចាស់ចិត្តត្រូវមានតួនាទីជាអ្នកគ្រប់គ្រងគ្រួសារ ម្ល៉ោះហើយទើបគេឲ្យអង្គុយនៅខាងស្តាំ។
ក្នុងពិធីនេះគឺមានកាន់ដាវជ័យមង្គល ហើយដងដាវគេដាក់ខាងកូនកំលោះការពារក្រែងមានអ្នកណាចូលរំខានកូនក្រមុំគឺមិនបានទេ ព្រោះពួកគេបានក្លាយជា ប្ដីប្រពន្ធពេញសិទ្ធិហើយ ដូចពាក្យថាចងដៃឆ្វេងចងឲ្យចាំ បើចងដៃស្ដាំចងឲ្យនៅ គឺបានដល់សម្ដីអាចារ្យដែលបានប្រាប់ កូនកំលោះ
ប្រណិបត្តិគ្នាទៅវិញទៅមក ។
និងកូនក្រមុំឲ្យយល់ ឲ្យចេះចាំច្បាប់ប្រុស ច្បាប់ស្រី ដើម្បីឲ្យពួកគេទាំងពីរចេះគោរពដូច្នេះហើយទើបពិធីសំពះផ្ទឹម គឺជាពិធីសំខាន់ជាងគេ ព្រោះមានបងប្អូនសាច់ញាតិច្រើនណាស់ មកចងដៃឲ្យពរ ឲ្យជ័យដើម្បីឲ្យដឹងឮ ថាអ្នកទាំងពីរបានក្លាយជាគូនឹងគ្នាជារៀងរហូតតទៅ ប្រកបដោយភាពសណ្តោសប្រោសប្រណីរវាងគ្នាទៅវិញទៅមក និងតែងមានមេត្តាចំពោះគ្នា ស្មោះត្រង់ជាមួយគ្នារឹត
ទ្វេដង៕