កម្លាំងអាវុធហត្ថ ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 19, 2024
កម្លាំងអាវុធហត្ថ ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ
(សៀមរាប)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ជាមួយសមត្ថកិច្ចចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៅតាមបណ្តាគោលដៅ ក្នុងឳកាសរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ Raffle Royal d’ Angkor សៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕