ឯកឧត្តម អ៊ុី ឈាន និង លោកជំទាវ ស្រី មុំ អភិបាល ខេត្តប៉ៃលិនបានអញ្ជេីញចូលរួមក្នុងពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ ដាល់អំបុកអកអំបុក បណ្តែតប្រទីប បង្ហោះគោមនិងការបាញ់កាំជ្រួច,តាមប្រពៃណីខ្មែរ

ឯកឧត្តម អ៊ុី ឈាន និង លោកជំទាវ ស្រី មុំ អភិបាល
ខេត្តប៉ៃលិនបានអញ្ជេីញចូលរួមក្នុងពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ ដាល់អំបុកអកអំបុក បណ្តែតប្រទីប បង្ហោះគោមនិងការបាញ់កាំជ្រួច,តាមប្រពៃណីខ្មែរ

ខេត្តប៉ៃលិន៖ បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីរជិតឆ្ងាយ សូមអរគុណ

ឯកឧត្តម អ៊ុី ឈាន និង លោកជំទាវ ស្រី មុំ អភិបាល
ខេត្ត នឹង លោកប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧ
ត្តម តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនលោអភិបាលរងខេត្ត

,ក្រុមការងាររដ្ឋបាលខេត្ត,មន្ត្រីរាជការ,ព្រមទាំងក្រុមការងារយុវ ស ស យ ក ក្រុង, ស្រុក,ខេត្ត,
សូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីបុរាណមក និងដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ខែវិច្ឆិកា ឆ្នាំ២០២៤ នៅដងស្ទឹងប៉ៃលិន ។

លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងារ អញ្ជើញជាអធិបតីភាព បើកពិធីនេះ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តយ៉ាងច្រើនកុះករ។

លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានឱ្យដឹងថាការប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅដងស្ទឹងប៉ៃលិនឆ្នាំនេះ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ មានដូចជាពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ និងបារមីគ្រប់ទិសទី ពិធីដាល់អំបុក ពិធីអកអំបុក ពិធីដង្ហែរ និងបណ្តែតប្រទីប ពិធីបង្ហោះគោម រួមនិងការបាញ់កាំជ្រួច ព្រមទាំងមានប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ ។ដ,ស សារឿន