ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ក្រុងតាខ្មៅ នាំអំណោយចែកជូនដល់គ្រួសារទើបសម្រាលកូនចំនួន ៤គ្រួសារ

(កណ្ដាល)៖ ក្រោមការចង្អុលបង្ហាញពីលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចុះសំណេះសំណាល និងនាំយកអំណោយរួមទាំងថវិការបស់ប្រធាន ជូនក្រុមគ្រួសារទើបសម្រាលកូនរួច ចំនួន៤គ្រួសារ។

ក្រុមគ្រួសារទាំង៤ មានដូចជា៖ ឈ្មោះ សំ ស្រីមុំ, ឈ្មោះ ទេព សុភក្រ័, ឈ្មោះ សៅ ផល្លី និងឈ្មោះ សរ សាមឌី ។  គ្រួសារនីមួយៗទទួលបាន អង្ករ១បាវ ៥០ គីឡូក្រាម និងថវិកា ១០០,០០០រៀល សរុបចំនួន ១.០២០.០០០រៀល។

លោក ឡាក់ ម៉េងធី តាងនាមលោកប្រធាន បានសួរសុខទុក្ខដល់ក្រុមគ្រួសារទាំង៤ ព្រមទាំងផ្ដាំផ្ញើរឲ្យថែទាំសុខភាពឲ្យល្អ ទាំងម្ដាយទាំងកូន បើសិនមានអាការៈមិនស្រួល សូមរូតរះទៅមន្ទីរពេទ្យនៅជិតបំផុត និងសូមរស់នៅជាមួយនឹងការរក្សាអនាម័យល្អ ផឹកស្អាត ហូបស្អាត ជាដើម ៕