ឃាត់ខ្លួនបានហើយ ម្ចាស់កាំភ្លើងដែលបាញ់៥គ្រាប់យប់មិញ គឺជាមន្រ្តីយោធា និងជាសន្តិសុខយាមនៅក្លឹបនឹកX

ឃាត់ខ្លួនបានហើយ ម្ចាស់កាំភ្លើងដែលបាញ់៥គ្រាប់យប់មិញ គឺជាមន្រ្តីយោធា និងជាសន្តិសុខយាមនៅក្លឹបនឹកX

ភ្នំពេញ ៖ ករណីផ្ទុះអាវុធចំនួន៥គ្រាប់ កាលពីយប់មិញ ជនបង្កត្រូវបាននគរបាលឃាត់ខ្លួនបានហើយ ហើយក៏ស្គាល់អត្តសញ្ញាណផងដែរ គឺជាមន្រ្តីយោធា និងជាសន្តិសុខនៅក្លឹបនឹក X។ ហេតុការណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ រឿងនេះផ្តើមឡើងដោយសារជនបង្ក មានទំនាស់ជាមួយអ្នកជិតខាង ទើបធ្វើអោយ មន្ត្រីយោធា រូបនេះបាញ់គំរាមប្រជាពលរដ្ឋតែម្តងទៅ។ មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ ផាត ផានណូ អាយុ៣៦ឆ្នាំ ជាមន្រ្តីយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅកន្លែងកើតហេតុ៕
 ឃាត់ខ្លួនបានហើយ ម្ចាស់កាំភ្លើងដែលបាញ់៥គ្រាប់យប់មិញ គឺជាមន្រ្តីយោធា និងជាសន្តិសុខយាមនៅក្លឹបនឹកX។