សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា រួមទាំងសមាគម ទាំងមូល ចេញសេចក្តីថ្លែងការណ៍ ថៃ្ងព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា រួមទាំងសមាគម ទាំងមូល ចេញសេចក្តីថ្លែងការណ៍
ថៃ្ងព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤

សេចក្តីថ្លែងការណ៍
របស់សម្ព័ន្ធសមាគមសារព័ត៍មានកម្ពុជា
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣១
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់ អបអរសាទរ ទិវារសរីភាព
សារព័ត៌មានពិភពលោក ៣ ឧសភា ២០២៤ ដែលប្រារព្ធធ្វើក្រោមប្រធានបទ “សារព័ត៌មានដើម្បី
ភពផែនដី ៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន»។ នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈម
នូវវិបត្តិបរិស្ថានជាសកល ដែលក្នុងនោះរួមមាន៖ ១. ការបម្រែបម្រួលអាកាសធាតុ ២. ការបាត់បង់នូវជីវចម្រុះ
និង៣. ការបំពុលខ្យល់ ជាមួយគ្នានេះក៏មានយុទ្ធនាការផ្សព្វផ្សាយនូវព័ត៌មានញុះញង់ ដើម្បីបង្កើតការ
និងប៉ុនប៉ងបន្ទុចបង្អាក់លើការខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការស្វែងរកដំណោះស្រាយលើបញ្ញ
ប្រឈមដ៏ធំជាសកលនេះផងដែរ។ ក្នុងន័យនេះហើយ ដែលពិភពលោកបានទទួលស្គាល់នូវតួនាទីដ៏សំខាន់
ចាំបាច់របស់ សារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត ក្នុងន័យដើម្បី
បង្កើននូវសំឡេង ទស្សនៈ គំនិត ការប្រឹងប្រែង និងការចូលរួមពីគ្រប់តួអង្គ ដើម្បីការពារភពផែនដីរបស់យើង។
សម្រាប់នៅប្រទេសកម្ពុជា សម្ព័ន្ឋសមាគមសារព័ត៌មានកម្ពុជា សូមចូលរួមសម្ដែងនូវសេចក្តីរីករាយ
ជាមួយអ្នកសារព័ត៌មានជាតិ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា
ណាចក្រកម្ពុជា បានផ្ដល់ឱកាសនិងពេលវេលាដ៏មានតម្លៃ អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារ
ព័ត៌មានជាតិ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា។ ជំនួបនេះមានអត្ថន័យនិងបង្ហាញ
ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ កង្វល់ សំណើ និងសំណូមពរនានារបស់អ្នកសារព័ត៌មាន
និងបញ្ជាក់ពីការលើកកម្ពស់តួនាទីសេរីភាពសារព័ត៌មានក្នុងសង្គមកម្ពុជា។ ជំនួបដ៏ធំប្រចាំឆ្នាំ រវាងប្រមុខ
រាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន ជាលើកទី៦ ឆ្នាំ២០២៤នេះ ក៏រំលឹកឡើងវិញពីភាពចាំបាច់នៃតួនាទី
សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ ជាស្ពានទំនាក់ទំនងរវាងប្រជាជន និងរាជរដ្ឋាភិបាល និងការចូលរួម
របស់វិស័យព័ត៌មានក្នុងការថែរក្សាសុខសន្តិភាព ដែលគាំទ្រដល់ដំណើររីកចម្រើនរបស់សង្គមជាតិ។
សម្ព័ន្ធសហគមសារព័ត៌មានកម្ពុជា បានពិនិត្យឃើញថា ដូចគ្នានឹងបរិបទទូទៅរបស់សកលលោកផងដែរ
វិស័យសារព័ត៌មាននៅកម្ពុជា បានកំពុងទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីកត្តាវិវត្តន៍ជឿនលឿនន
បច្ចេកវិទ្យាឌីជីថល ការជួបប្រទះបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរហូតដល់កាសែតប្រពៃណីមួយចំនួនបាន
ឈប់បោះពុម្ពលើក្រដាស និងការប្រឈមនូវភាពខ្វះចន្លោះមួយចំនួនដែលទាមទារនូវការប្រឹងប្រែងរួមបន្ថែមទៀត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ ក៏ដូចជាដើម្បីបន្តរក្សាបាននូវសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា
តួនាទីដ៏សំខាន់របស់វិស័យសារព័ត៌មាននៅកម្ពុជា យើងខ្ញុំសូមស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ
ពិចារណាដូចតទៅ៖
១. កម្ពុជា សមល្មមកាលវេលាក្នុងការចាប់ផ្តើមពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន
ឆ្នាំ១៩៩៥ ដែលច្បាប់នេះមានអាយុកាលជិត៣០ឆ្នាំហើយ ហើយនៅខ្វះចន្លោះចំណុចខ្លឹមសារ
សំខាន់ៗជាច្រើនសម្រាប់បម្រើកម្ពុជាក្នុងយុគសម័យឌីជីថល។
២. ឯកសារស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន រួមទាំងគោលការណ៍ប្រើប្រាស់បណ្តាញសង្គមនិង
អ៊ុនធឺណិត គួរត្រូវបានរៀបចំតាក់តែងឱ្យបានលឿន មានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ
សម្រាប់ប្រើប្រាស់ជាមូលដ្ឋានឯកសារតម្រង់ទិសក្រមសីលធម៌ ស្របតាមគោលការណ៍ច្បាប់ដែល
មានចែង និងដើម្បីជួយអ្នកសារព័ត៌មាននិងអ្នកផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល ក្នុងការបន្ត
បំពេញតួនាទីកាន់តែប្រសើរ មានសារប្រយោជន៍ជាវិជ្ជមានជួយដល់សហគមន៍ និងប្រទេសជាតិ។
៣. អ្នកសារព័ត៌មានត្រូវបន្តទទួលការបណ្តុះបណ្តាលជាប្រចាំ ហើយសូមស្នើម្ចាស់អង្គភាពលើក
ទឹកចិត្ត និងគាំទ្រការបណ្តុះបណ្តាលនេះ ដើម្បីផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានបានអភិវឌ្ឍន៍
សមត្ថភាពថ្មីៗ ស្របតាមការវិវត្តន៍របស់បច្ចេកវិទ្យានិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ច។ ជាមួយ
គ្នានេះ សូមស្នើសុំម្ចាស់អង្គភាពគិតគូរដល់ជីវភាពអ្នកសារព័ត៌មាន និងជួយរៀបចំឱ្យមាន បេឡាជាតិ
សន្តិសុខសង្គម (ប.ស.ស.) ដល់បុគ្គលិកសារព័ត៌មាន ដើម្បីទទួលបាននូវការគាំពារផ្នែកថែទាំ
សុខភាព និងផ្នែកហានិភ័យការងារ។
៤. សូមស្នើសុំបន្តកិច្ចសហការល្អប្រសើរ រវាងអ្នកនាំពាក្យនិងមន្ត្រីព័ត៌មាន ជាមួយអ្នកសារព័ត៌មាន
ដើម្បីលើកកម្ពស់សិទ្ធិនៃការទទួលព័ត៌មាន ហើយសំខាន់លើសពីនេះ គឺដើម្បីទទួលបានព័ត៌មាន
ពិតគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋាននៃការយល់ដឹងរបស់សាធារណជន ក៏ដូចជាមូលដ្ឋាន
ក្នុងការឆ្លើយតប និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
៥. សូមអំពាវនាវដល់ស្ថាប័នតុលាការ មេត្តាពិនិត្យ និងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ធ្វើជា
មូលដ្ឋានក្នុងការសម្រេចសេចក្តី លើករណីអ្នកសារព័ត៌មាន រងបណ្ដឹងដោយសារការបំពេញ
វិជ្ជាជីវៈរបស់ខ្លួន។
៦. សូមស្នើសុំ ក្រសួងព័ត៌មាន មេត្តាពិនិត្យលើការបង្កើនរយៈពេលសុពលភាពអាជ្ញាប័ណ្ណព័ត៌មាន
ដែលបច្ចុប្បន្នក្រសួងផ្តល់ជូនត្រឹម១ឆ្នាំម្ដង ដោយសូមបង្កើនរយៈពេលនៃសុពលភាពអាជ្ញាប័ណ្ណ
យ៉ាងហោច រយៈពេល៣ឆ្នាំទៅ៥ឆ្នាំ ឬរយៈពេលវែងជាងនេះ។ ក្រសួងមហាផ្ទៃបានផ្ដល់រយៈពេល
សុពលភាពនៃការចុះបញ្ជីសមាគមសាព័ត៌មានរហូតដល់១០ឆ្នាំម្តង ខណៈដែលក្រសួងពាណិជ្ជកម្ម
បានផ្តល់ជូននូវការចុះបញ្ជីពាណិជ្ជកម្មនិងម៉ាកសញ្ញាពាណិជ្ជកម្ម ដោយគ្មានពេលវេលាកំណត់។
៧. នៅក្នុងឱកាសនេះដែរ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមលើកទឹកចិត្តដល់បងប្អូន
អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមយក់ចិត្តទុកដាក់បន្តអនុវត្តនូវពាក្យស្លោក
របស់ សម្តេចតេជោ ហ៊ុន សែន “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ដែលជាមូលដ្ឋាននាំមក
នូវសេចក្តីថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស និងភាពសុខដុមរមនានៅក្នុងសង្គមជាតិយើង៕
ថៃ្ងព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤
សម្ព័ន្ធសហគមសារព័ត៌មានកម្ពុជា