ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ទិវាគ្រូបង្រៀន ជាការរំឭកគុណគ្រូគ្រប់ជំនាន់ ដែលតស៊ូបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាពដល់សិស្ស (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ នៃអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា…
Quotes
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសុវណ្ណ (វត្តចំពុះក្អែក)
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសុវណ្ណ (វត្តចំពុះក្អែក) រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃភ្ជុំបិណ្ឌធំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
ពិធីសម្ពោធអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល
ពិធីសម្ពោធអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះមន្ទីរពេទ្យកាល់ម៉ែត…
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវធានាឲ្យបានគត់មុត…
អភិបាលខេត្តកណ្តាល ជំរុញឲ្យអាជ្ញាធរមូលដ្ឋានធ្វើបច្ចុប្បន្នភាព ពលករត្រឡប់ពីប្រទេសថៃ
អភិបាលខេត្តកណ្តាល ជំរុញឲ្យអាជ្ញាធរមូលដ្ឋានធ្វើបច្ចុប្បន្នភាព ពលករត្រឡប់ពីប្រទេសថៃ ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង–ស្រុកទាំង១៣ និងមន្ទីរពាក់ព័ន្ធ ឲ្យធ្វើបច្ចុប្បន្នភាពព័ត៌មានពលករដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់តាមជំនាញ និងស្ថានភាពការងារ ដើម្បីងាយស្រួលក្នុងការផ្តល់ជំនួយស្វែងរកការងារថ្មីជូនពួកគាត់។ អភិបាលខេត្តក៏បានផ្តោតលើតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវខិតខំក្នុងការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណអាត្រានុកូលដ្ឋានជូនពលករ ដើម្បីធានាឲ្យពួកគាត់អាចរកបានការងារធ្វើនៅក្នុងស្រុក ហើយកូនចៅរបស់ពួកគាត់ក៏អាចចូលរៀនសូត្របានប្រក្រតីផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយឱកាសការងារ ជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់ពីប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ…
ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពសម្រាប់កម្ពុជា តំបន់ និងពិភពលោក នៅក្នុងការជួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី
ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពសម្រាប់កម្ពុជា តំបន់ និងពិភពលោក នៅក្នុងការជួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ – នៅព្រឹកនេះ សម្តេចមហារដ្ឋសភាធិបតី ធិបដេីយ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម អ្នកស្រី Fiona Phillip ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពីការអភិវឌ្ឍតំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃរដ្ឋសភាអូស្ត្រាលី ចូលជួបនៅវិមានរដ្ឋសភា ក្នុងបរិបទនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអូស្ត្រាលីក្រុមនេះមកកាន់កម្ពុជា។ សម្តេច ឃួន សុដារី…
សាលាសង្កាត់ស្រះចក បានទទួលពានរង្វាន់ជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៥
សាលាសង្កាត់ស្រះចក បានទទួលពានរង្វាន់ជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៥ (ភ្នំពេញ)៖ លោកស្រី អ៉ិន សាផន ចៅសង្កាត់ស្រះចក នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលពានរង្វាន់ជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៥ និងការផ្សព្វផ្សាយគោលនយោបាយភូមិ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» យើងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលផល។ ឱកាសដ៏វិសេសវិសាលនេះ គឺជាជំហានមួយទៀតក្នុងការផ្សាភ្ជាប់ និងពង្រឹងកិច្ចសហការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាសក្ខីភាព…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!
រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ ក្រុមគ្រួសារ សាច់ញាតិ អតីតលោកគ្រូ-អ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី…
ថ្ងៃទី២! អ្នកសារព័ត៌មាន ៣៧រូប រួមជាមួយអង្គការស្ថាប័នពាក់ព័ន្ធបន្តចុះផលិតព័ត៌មាននៅសិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្ដី
ថ្ងៃទី២! អ្នកសារព័ត៌មាន ៣៧រូប រួមជាមួយអង្គការស្ថាប័នពាក់ព័ន្ធបន្តចុះផលិតព័ត៌មាននៅសិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្ដី (ភ្នំពេញ)៖ ដំណើរទស្សនកិច្ចលើកទី៣ បិទបញ្ចប់គម្រោង CAPFISH-Capture របស់អ្នកសារព័ត៌មានប្រមាណ ២១អង្គភាព បានចាប់ផ្ដើមថ្ងៃទី២ ទៅកាន់សិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្ដី ដែលមានទីតាំងស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន លើកទី៣នេះ ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)។ ក្នុងនោះក៏មានវត្តមានចូលរួមរបស់លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធាន…
អាជ្ញាធរខេត្តប៉ៃលិន គ្រោងកែលម្អបន្ថែមនៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
អាជ្ញាធរខេត្តប៉ៃលិន គ្រោងកែលម្អបន្ថែមនៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ (ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលនៅចំណុចជ្រោះសែនសុខ ដើម្បីគ្រោងធ្វើការកែលម្អបន្ថែមប្រកបដោយសោភ័ណភាព ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ…
