សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងកិច្ចប្រជុំព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងកិច្ចប្រជុំព្រឹទ្ធសភា (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ​សភានីតិ​កាលទី៥។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី បន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥។ កិច្ចប្រជុំនេះបន្តដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។…

សម្ដេច ហ៊ុន សែន បញ្ជាក់អំពីការសរសេររបស់កាសែតថៃ The Nation ឲ្យមានវិជ្ជាជីវៈ និងមិនបង្វែរសារព័ត៌មានអំពីថៃមកលើកម្ពុជា

សម្ដេច ហ៊ុន សែន បញ្ជាក់អំពីការសរសេររបស់កាសែតថៃ The Nation ឲ្យមានវិជ្ជាជីវៈ និងមិនបង្វែរសារព័ត៌មានអំពីថៃមកលើកម្ពុជា ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ចំពោះសារព័ត៌មានថៃ The Nation បន្ទាប់ពីអានអត្ថបទជាច្រើនដែលសរសេរពាក់ព័ន្ធនឹងកម្ពុជា។ សម្ដេចបានថ្លែងថា ពេលនេះចាំបាច់ត្រូវផ្តល់ការណែនាំដល់សារព័ត៌មាននោះឲ្យអនុវត្តវិជ្ជាជីវៈនៃវិស័យសារព័ត៌មានឲ្យបានត្រឹមត្រូវ។ សម្ដេចបានបន្ថែមថា៖ “អ្វីដែលខ្ញុំចង់ណែនាំទៅកាន់ក្រុមកាសែតថៃទាំងនោះគឺថា ពួកគេគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងប្រទេសថៃឲ្យបានល្អជាង មិនមែនមកទស្សនាវិជ្ជានយោបាយអនាគតរបស់កម្ពុជា។ ខ្ញុំកាន់អំណាចតាំងពីពេលអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់អំពីនយោបាយផ្ទៃក្នុងកម្ពុជា តែអ្នកកាសែតថៃខ្លះមិនទាំងស្គាល់ស្ថានភាពក្នុងប្រទេសខ្លួនផង មកសរសេរវាយតម្លៃស្ថានការណ៍កម្ពុជា។” សម្ដេចបានបន្ថែមទៀតថា…

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងឧត្តមសេនីយ៍ទោ ហួត សុធី ប្រគល់គេហដ្ឋានថ្មី ជូនក្រុមគ្រួសារវីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងឧត្តមសេនីយ៍ទោ ហួត សុធី ប្រគល់គេហដ្ឋានថ្មី ជូនក្រុមគ្រួសារវីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់ 22-10-2025 21:54 (សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប, លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប និងលោក លី សារី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ…

លោក ឃួង ស្រេង ណែនាំឱ្យចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឱ្យចំគោលដៅ និងត្រូវមានសាមគ្គីភាពផ្ទៃ រួមគ្នាដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតនៅពេលខាងមុខ

លោក ឃួង ស្រេង ណែនាំឱ្យចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឱ្យចំគោលដៅ និងត្រូវមានសាមគ្គីភាពផ្ទៃ រួមគ្នាដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតនៅពេលខាងមុខ 22-10-2025 21:49 (ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឱ្យចំគោលដៅ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីរួមគ្នាដណ្តើមយកជ័យជំនះឱ្យបាន ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខ និងសម្រេចបានមហិច្ឆតា របស់គណបក្ស នោះគឺដឹកនាំប្រទេសជារៀងរហូត។ ការណែនាំបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងកេងកងទី២…

សាររំលែកទុក្ខ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

សាររំលែកទុក្ខ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បន្ទាប់ពីទទួលដំណឹងដ៏គួរឱ្យរន្ធត់ក្តុកត្កួលអំពីការ សោយទិវង្គតរបស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ បានបង្កឲ្យឯកឧត្តមមានអារម្មណ៍សោកសៅជាខ្លាំងចំពោះការបាត់បង់មិត្តរួមការងារដ៏មានតម្លៃ និងជាអ្នកអនុវត្តន៍ការងារយ៉ាងស្មោះត្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា។ ឯកឧត្តមបានរំលឹកថា ទើបតែបានជួបជុំជាមួយលោក ឡាយ បូរ៉ា កាលពីថ្ងៃទី១៧ ខែតុលា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប៉ុន្តែឥឡូវនេះបានបែកបាក់ទៅជារៀងរហូត។…

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបន្ទាប់ពីទទួលបានដំណឹងមានអារម្មណ៍គួឱ្យរន្ធត់ក្តុកត្កួលអំពីការបាត់បង់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព

    ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបន្ទាប់ពីទទួលបានដំណឹងមានអារម្មណ៍គួឱ្យរន្ធត់ក្តុកត្កួលអំពីការបាត់បង់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព   ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំបានទទួលដំណឹងដ៏គួរឱ្យរន្ធត់ក្តុកត្កួលអំពីការ     ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបន្ទាប់ពីទទួលបានដំណឹងមានអារម្មណ៍គួឱ្យរន្ធត់ក្តុកត្កួលអំពីការបាត់បង់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព…

កម្ពុជា ស្ថិតក្នុងប្រទេសដែលបើកទូលាយជាងគេ ក្នុងគោលនយោបាយទិដ្ឋាការ

កម្ពុជា ស្ថិតក្នុងប្រទេសដែលបើកទូលាយជាងគេ ក្នុងគោលនយោបាយទិដ្ឋាការ PLPT.NET ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ (អន្តរជាតិ)៖ ប្រទេសទីម័រខាងកើត និងកម្ពុជា គឺជាតំណាងអាស៊ីអាគ្នេយ៍តែពីរប៉ុណ្ណោះ ដែលត្រូវបានដាក់ឱ្យខ្ពស់ក្នុងសន្ទស្សន៍ Henley Openness Index 2025 ដោយផ្តល់សិទ្ធិចូលដោយគ្មានទិដ្ឋាការដល់ពលរដ្ឋមកពីរាប់រយប្រទេស និងដែនដី។ ប្រទេសចំនួន 11 រួមទាំងទីម័រខាងកើតជាប់ចំណាត់ថ្នាក់លេខ 1 សម្រាប់ការបើកចំហព្រំដែន នេះបើយោងតាមសន្ទស្សន៍ដែលបានចេញផ្សាយក្នុងខែនេះដែលវាស់វែងប្រទេសនិងដែនដីចំនួន 199 នៅទូទាំងពិភពលោកដោយផ្អែកលើចំនួនសញ្ជាតិដែលពួកគេអនុញ្ញាតឱ្យចូលដោយគ្មានទិដ្ឋាការមុន។ ទីម័រឡេស្តេ គឺជាអ្នកតំណាងអាស៊ីអាគ្នេយ៍តែមួយគត់ដែលលេចឡើងនៅលើកំពូលនៃបញ្ជីនេះ ដោយសារប្រទេសនេះផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេស និងដែនដីចំនួន 198…

ក្រសួងរ៉ែ អង្គការអភិវឌ្ឍន៍ហូឡង់ SNV និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំសន្និបាតដើម្បីអបអរសាទរខួប ២០ឆ្នាំរវាងភ្នាក់ងារអភិវឌ្ឍន៍ថាមពល EnDev និងការចម្អិនអាហារស្អាតនៅកម្ពុជា

  ក្រសួងរ៉ែ អង្គការអភិវឌ្ឍន៍ហូឡង់ SNV និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំសន្និបាតដើម្បីអបអរសាទរខួប ២០ឆ្នាំរវាងភ្នាក់ងារអភិវឌ្ឍន៍ថាមពល EnDev និងការចម្អិនអាហារស្អាតនៅកម្ពុជា (សៀមរាប)៖ ក្រសួងរ៉ែ និងថាមពល អង្គការអភិវឌ្ឍន៍ហូឡង់ SNV និងក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំសន្និបាតដើម្បីអបអរសាទរខួប ២០ឆ្នាំរវាងភ្នាក់ងារអភិវឌ្ឍន៍ថាមពល EnDev និងការចម្អិនអាហារស្អាតនៅកម្ពុជា។ អង្គការអភិវឌ្ឍន៍ហូឡង់ SNV បានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៥ ដោយបង្កើតដំណោះស្រាយផ្អែកលើទីផ្សារដែលពង្រឹងភាពជាម្ចាស់ក្នុងស្រុក និងធន់នឹងអាកាសធាតុនៅទូទាំងវិស័យទឹក ថាមពល និងកសិ-អាហារ។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្មវិធីរបស់យើងបានជួយមនុស្សជាង ៦៦០,០០០នាក់ដែលមានលទ្ធភាពទទួលបានថាមពលប្រកបដោយនិរន្តរភាព ដែលអាចទុកចិត្តបាន…

ទីតាំងល្បែងស៊ីសង អនឡាញ និងមាន់ជល់ ត្រូវបានរកឃើញជិតផ្សារអូរដឹម សង្កាត់ចោមចៅទី៣

  សារព័ត៌មានស៊ើបអង្កេត៖ ទីតាំងល្បែងស៊ីសង អនឡាញ និងមាន់ជល់ ត្រូវបានរកឃើញជិតផ្សារអូរដឹម សង្កាត់ចោមចៅទី៣ (ភ្នំពេញ)៖ តាមការស៊ើបអង្កេតរបស់អ្នកសារព័ត៌មាន បានរកឃើញថា មាន ទីតាំងល្បែងស៊ីសង ឆ្នោតឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញ មួយកន្លែង ត្រូវបានរៀបចំដុះស្លេជិត ផ្សារអូរដឹម ក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងនោះជ្រកក្រោមផ្លាកតារាងបាល់ទះ ហើយមានការរៀបចំ រនាំងបាំងយ៉ាងជិតស្និទ្ធ បណ្ដាលឲ្យសមត្ថកិច្ចមូលដ្ឋានពិបាកមើលឃើញ ឬចូលត្រួតពិនិត្យបានយ៉ាងមានប្រសិទ្ធភាព។ប្រភពព័ត៌មានមួយពីប្រជាពលរដ្ឋក្នុងតំបន់បានបញ្ជាក់ថា កន្លែងនោះតែងតែមានមនុស្សចេញចូលជាប្រចាំ ដោយភាគច្រើនជាក្រុមយុវជនដែលមកលេងល្បែងចាប់ពីម៉ោងប្រមាណ៩:៣០នាទីព្រឹក រហូតដល់ម៉ោង៧:៣០នាទីយប់។ ការលេងភ្នាល់ត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ហើយមានការចូលរួមលេងដាក់ប្រាក់ចំណែកធំៗផងដែរ។ប្រភពបានបន្ថែមថា…

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបា​នធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ របស់ គ.ជ.ប សេចក្តីសម្រេចស្តីពីការស្នើសុំគ្រឿងឥស្សរិយយសជូនអ្នករាជការ គ.ជ.ប សម្រាប់ ឆ្នាំ២០២៥ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់…