ប្រជាពលរដ្ឋមួយចំនួននៅស្រុកដងទង់ ខេត្តកំពត បានលើកឡើងពីក្តីបារម្ភចំពោះសកម្មភាពកាយដីភ្នំ ដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន ដោយពួកគេអះអាងថា សកម្មភាពទាំងនេះអាចប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពសហគមន៍

(ខេត្តកំពត)៖ ប្រជាពលរដ្ឋមួយចំនួននៅស្រុកដងទង់ ខេត្តកំពត បានលើកឡើងពីក្តីបារម្ភចំពោះសកម្មភាពកាយដីភ្នំ ដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន ដោយពួកគេអះអាងថា សកម្មភាពទាំងនេះអាចប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពសហគមន៍។ ប្រជាពលរដ្ឋបានស្នើឲ្យ មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល, មន្ទីរបរិស្ថាន ខេត្តកំពត និង អាជ្ញាធរស្រុកដងទង់ ចុះពិនិត្យ និងបញ្ជាក់ពីភាពស្របច្បាប់នៃសកម្មភាពកាយដីភ្នំខាងលើ។ ទាក់ទងនឹងបញ្ហានេះ អ្នកសារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធ ប៉ុន្តែ រហូតមកដល់ពេលចេញផ្សាយព័ត៌មាននេះ មិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការ នៅឡើយទេ។0717996662  

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលប្រព្រឹត្តទៅនៅទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំខាងលើនេះដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍, លោកស្រី អនុប្រធាន សមាជិក-សមាជិកាគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ៣១រូប។ កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជានេះ បានប្រជុំពិភាក្សានូវរបៀបវីរៈមួយចំនួនរួមមាន៖ ១៖…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាជនភៀសសឹក ដោយសារការឈ្លានពានរបស់កងទ័ពថៃ នៅកោះពេជ្

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាជនភៀសសឹក ដោយសារការឈ្លានពានរបស់កងទ័ពថៃ នៅកោះពេជ្រ (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់គ្រួសារដែលជាប្រជាជនភៀសសឹក ដោយការឈ្លានពានរបស់កងទ័ពថៃ ។ ពិធីសំណាលសំណាលប្រកបដោយសេចក្ដីអាណិត ស្រឡាញ់ ការអាណិតអាសូរ លាយឡំជាមួយទឹកភ្នែកបណ្ដើររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើឡើងនៅមុខសាលមហាស្រព និងពិព័រណ៌កោះពេជ្រ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិក តាមទូរស័ព្ទ បញ្ជាក់ជំហរគោរពសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិក តាមទូរស័ព្ទ បញ្ជាក់ជំហរគោរពសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ 26-12-2025 06:53 (ភ្នំពេញ)៖ នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបតាមទូរស័ព្ទជាមួយលោក ម៉ាកូ រ៉ូប៊ីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី រ៉ូប៊ីអូ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា…

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំក្រុមការងារចុះពិនិត្យ​ការរៀបចំប្រព័ន្ធផលិតទឹកសុទ្ធ ទឹកស្អាត និងបង្គន់អនាម័យ នៅមណ្ឌលសុវត្ថិភាព​វត្តពោធិ៍កែវមានជ័យ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំក្រុមការងារចុះពិនិត្យ​ការរៀបចំប្រព័ន្ធផលិតទឹកសុទ្ធ ទឹកស្អាត និងបង្គន់អនាម័យ នៅមណ្ឌលសុវត្ថិភាព​វត្តពោធិ៍កែវមានជ័យ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ (ព្រះវិហារ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹងនាំក្រុមការងារដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក និងពិនិត្យមើលអំពីប្រព័ន្ធផលិតទឹកសុទ្ធ ទឹកស្អាត និងបង្គន់អនាម័យ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងឃុំពោធិ៍…

សមាគមអ្នកសារព័ត៌មានអេឡិចត្រូនិកអាស៊ី (AEMSJ) សូមជម្រាបជូនដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបថា សមាគមបានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើវាយប្រហារដោយហិង្សារបស់ភាគីថៃ ដែលបានបង្កការប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា

ស្តីពីការចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការវាយប្រហាររបស់ថៃមកលើព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានអេឡិចត្រូនិកអាស៊ី (AEMSJ) សូមជម្រាបជូនដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបថា សមាគមបានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើវាយប្រហារដោយហិង្សារបស់ភាគីថៃ ដែលបានបង្កការប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សមាគម AEMSJ សូមបញ្ជាក់ថា សមាគមតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាតិ វិជ្ជាជីវៈសារព័ត៌មាន គោលការណ៍សីលធម៌ និងតួនាទីអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និងមានទំនួលខុសត្រូវចំពោះសង្គម ដោយមិនលំអៀង ឬបង្កឲ្យមានការយល់ច្រឡំក្នុងសាធារណៈ។ សមាគមក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យគោរពច្បាប់អន្តរជាតិ គោលការណ៍សន្តិភាព និងដំណោះស្រាយដោយសន្តិវិធី…

ឯកឧត្តម គួច ចំរើន ជំរុញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បំពេញបេសកកម្មដោយស្មារតីមនុស្សធម៌ និងទំនួលខុសត្រូវខ្ពស់

ឯកឧត្តម គួច ចំរើន ជំរុញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បំពេញបេសកកម្មដោយស្មារតីមនុស្សធម៌ និងទំនួលខុសត្រូវខ្ពស់ ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជម្រាបដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវចេញទៅបំពេញបេសកកម្មជួយពិនិត្យ និងព្យាបាលរបួសស្នាមជូនជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា តាមបណ្ដោយព្រំដែនកម្ពុជា–ថៃ សូមយកសមត្ថភាព វិជ្ជាជីវៈ សីលធម៌ គុណធម៌ និងបេះដូងមនុស្សធម៌ ដើម្បីបំពេញភារកិច្ចនេះឱ្យបានល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលតែងតែបានលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ»។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាល និងជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត…

កិច្ចប្រជុំជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កិច្ចប្រជុំជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកណ្តាល៖ រសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីររៀបចំដែនដី…

ក្រសួងព្រះបរមរាជវាំង ប្រកាសចេញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងព្រះបរមរាជវាំង ប្រកាសចេញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា 25-12-2025 08:40 (ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកស្បៀងចែកជូនជនភៀសសឹកចំនួន ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ 24-12-2025 13:54 (ព្រះវិហារ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកស្បៀងចែកជូនជនភៀសសឹក ចំនួន ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន…