Latest News

ផ្ទុះគ្រាប់មីនពីរគ្រាប់ នៅក្បែព្រំដែនថៃ របួសថៃម្នាក់ និងយោធាកម្ពុជាម្នាក់
ប្រទេសថៃ÷យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ខណ:ដែលស្ត្រីរងគ្រោះដែលជាជនជាតិថៃ បានដើរលុកលុយចូលក្នុងព្រៃដើម្បីស្វែងរករុក្ខជាតិនានា ជ្រុលចូលមកក្នុងទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ។សម្លេងផ្ទុះគ្រាប់មីននេះ បានលាន់ឮកងរំពងព្រៃ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ចន្លោះបង្គោលព្រំដែនលេខ ៣៩ និង ៣៩ GPS លេខ TA ៦៣១៦១៤២៨៧៩ ក្នុងឃុំគោកល្មៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។បើតាមការផ្សាយរបស់គេហទំព័ររបស់ប្រទេសថៃមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ សំរិទ្ធ រួយរីន អាយុ៤៦ឆ្នាំ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ បានធ្វើដំណើរចូលទៅក្នុងព្រៃ ដើម្បីដើររករុក្ខជាតិនានា ដោយបានចូលមកក្នុងទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ។ព័ត៌មានបានបន្តថា លុះពេលដើរដល់ចំណុចខាងលើក៏បានជាន់ទៅលើគ្រាប់មីន មិនស្គាល់ម៉ាក បណ្តាលអោយដាច់ កជើងឆ្វេងម្ខាង និងរងរបួសពេញផ្ទៃមុខ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីកម្លាំងកងរយលេខ ១២០៣ រួចមក កម្លាំងយោធាព្រំដែនលេខ១២ និងកម្លាំងតម្រួតខេត្តស្រះកែវ បានធ្វើការទំនាក់ទំនងមកខាងភាគីកម្ពុជាអោយជួយអន្តរាគមន៍។នៅពេលនោះដែរកម្លាំងយោធាកម្ពុជា ក៏បានធ្វើដំណើរចូលទៅយកស្ត្រីរងគ្រោះដែលជាជនជាតិថៃ ចេញពីក្នុងព្រៃ ក៏បានជាន់មីនផ្ទុះឡើង១គ្រាប់ទៀត បណ្តាលអោយមន្ត្រីយោធាកម្ពុជាម្នាក់រងរបួសពេញផ្ទៃមុខ ទើបធ្វើការដកថយដើម្បីអោយក្រុមសុីម៉ាក់ធ្វើការត្រួសត្រាយផ្ូវជាមុនសិន។ ភាគីកម្ពុជាដែលរងគ្រោះមានឈ្មោះ សេង ឆន អាយុ៤៩ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបឋមនៅក្នុងមន្ទីរពេទ្យស្រុកថ្មពួក ក្រោយមកក៏បានបញ្ជូនទៅកានមន្ទីរពេទ្យស្រុកមង្គលបូរីវិញហើយ។ទីបំផុតនៅវេលាម៉ោង ១ និង ៤៥ នាទីរសៀល ទើបសមត្ថកិច្ចយកស្ត្រីថៃចេញពីព្រៃបាន ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញប្រាថេត ដើម្បីកាត់ជើង និងព្យាបាល ៕