
សម្តេចតេជោ ហ៊ុន សែន ហាមមន្ត្រីចេញទៅក្រៅប្រទេស ចាប់ពីខែមិថុនា
ថ្ងៃចេញផ្សាយៈ ខែមីនា 31, 2023
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហាមមន្ត្រីចេញទៅក្រៅប្រទេសចាប់ពីខែមិថុនា ឆ្នាំ២០២៣នេះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហាមមន្ត្រីចេញទៅក្រៅប្រទេសចាប់ពីខែមិថុនា ឆ្នាំ២០២៣នេះ។ ការណែនាំ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការហាមនេះ ដោយសារចាប់ពីខែមិថុនាទៅ មន្ត្រីជាប់រវល់បំពេញការងារច្រើននៅមូលដ្ឋាន។ ចំណែកការងារក្រៅប្រទេសសម្តេចណែនាំទុកឱ្យមន្ត្រីទូតជាអ្នកបំពេញ៕