បាត់ក្មេងស្រី៥នាក់ខណះរកឃើញក្នុងស្រះទឹកក្រោយសាលាបឋមសិក្សាស្រឡៅទង ខេត្តបាត់ដំបង,ស្រុកកំរៀង

បាត់ក្មេងស្រី៥នាក់ខណះរកឃើញក្នុងស្រះទឹកក្រោយសាលាបឋមសិក្សាស្រឡៅទង
ខេត្តបាត់ដំបង,ស្រុកកំរៀង
នៅថ្ងៃព្រហស្បតិ៍៩កើតខែចេត្រឆ្នាំខាល ចត្វាស៍ក.ព.ស.២,៥៦៦ ត្រូវនឹងថ្ងៃទី៣០,ខែមីនា,ឆ្នាំ ២០២៣នៅវេលា ម៉ោងប៉ុន្មាន១២:០០នាទីថ្ងៃត្រង់។មានករណីបាត់ ក្មេងស្រីចំនួន០៥នាក់
១.ឈ្មោះវុធ អី អាយុ៧ឆ្នាំ ភេទស្រី
២.ឈ្មោះជា ស្រីខឿន អាយុ១១ឆ្នាំភេទស្រី
3.ឈ្មោះ លួង លីតា អាយុ៩ឆ្នាំ ភេទស្រូ
៤.ឈ្មោះធីម ម៉េងលី អាយុ៩ឆ្នាំ ភេទស្រី
៥.ឈ្មោះវ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ ភេទស្រី
រហូតដល់វេលាម៉ោង១៧:២០ នាទីទើប មានប្រជាពលរដ្ឋបានរកឃើញសពក្មេងស្រី ទាំង០៥នាក់នៅក្នុងស្រះទឹកក្រោយសាលាបឋមសិក្សា ស្រឡៅទង ក្មេងស្រីរងគ្រោះទាំង០៥នាក់ រស់នៅក្រុមទី០១ក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងពេលនេះសពបានបញ្ជូនឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាម ប្រពៃណី។
មូលហេតុសង្ស័យនាំគ្នាចុះលេងទឹកទើបបណ្តាលឲ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្មបែបនេះ។សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពកុមារទាំងអស់ផង។

ដោយ ទៀវ ដារិន