សមត្ថកិច្ច ឆ្មក់បង្រ្កាបទីតាំងរក្សាទុកចែកចាយនិងផ្តល់ឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០៧ទីតាំង ខេត្តព្រះសីហនុ,ក្រុងព្រះសីហនុ

សមត្ថកិច្ច ឆ្មក់បង្រ្កាបទីតាំងរក្សាទុកចែកចាយនិងផ្តល់ឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០៧ទីតាំង
ខេត្តព្រះសីហនុ,ក្រុងព្រះសីហនុ
ក្នុងប្រតិបត្តិការចូលឆ្មក់បង្រ្កាបទីតាំងរក្សាទុកចែកចាយ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រមាណ ៣០នាក់ ដែលពាក់ពន្ធ័បទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់ឲ្យសារព័ត៍មានដឹងថា ក្នុងប្រតិបត្តិការនេះ មានការដឹកនាំដោយពីឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងទីតាំង ០៧កន្លែងផ្សេងៗគ្នា ជាបន្ដបន្ទាប់ ឃាត់ខ្លួនមនុស្សប្រុសស្រីចម្រុះជាតិសាសន៍ ៣១នាក់ និងបានដកហូតវត្ថុតាង សារធតុញៀន ឬគ្រឿងញៀន អាវុធ និងសម្ភារផ្សេងៗមួយចំនួនដែលពាក់ព័ន្ធបទល្មើសនៅក្នុងប្រតិបត្ដិការនេះ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងធ្វើការតាមនិតិវិធីច្បាប់បន្ត។
លោក បន្ដថា នៅទីតាំងទី
១,បន្ទប់ជួល (ទីតាំងក្រោយផ្សារឃ្លាំងលើ) ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ០៣នាក់ ជនជាតិខ្មែរ និងវត្ថុតាង៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំ ទូរស័ព្ទ ០៣គ្រឿង និងម៉ូតូ ០២គ្រឿង។
ទី២,នៅហាងនំ ម៉ៃឡឺហ្វូ (ម្តុំមហោស្រពចាស់) ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សប្រុសស្រី ១១នាក់ ក្នុងនោះជនជាតិចិន ០៨នាក់ និងវត្ថុតាង ម្សៅកញ្ចប់ពណ៌ក្រហម (រូបសេះ) ៤៩កញ្ចប់ ម្សៅកញ្ចប់ពណ៌ទឹកក្រូច (HERMES) ០២កញ្ចប់ ម្សៅពណ៌សថ្លា សង្ស័យជាសារធាតុញៀន ០១៣កញ្ចប់ ថ្នាំគ្រាប់ (ពណ៌ក្រហម) ២៤គ្រាប់ ទូរស័ព្ទដៃ ២៣គ្រឿង លិខិតឆ្លងដែន ០៣ក្បាល ចិញ្ចៀន ០១វង់ នាឡិកា ០១គ្រឿង អាយផេតតូច ០២គ្រឿង បំពង់កញ្ឆារ ១ដើម ជញ្ជីងថ្លឹងថ្នាំ ១គ្រឿង រថយន្ត ០២គ្រឿង ម៉ូតូ ០២គ្រឿង និងសម្ភារមួយចំនួនទៀត។
៣,បុរី BS អូរ៥ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ០៤នាក់ ក្នុងនោះជនជាតិខ្មែរ ០២នាក់ ជនជាតិវៀតណាម ០២នាក់ និងវត្ថុតាង៖ ទូរស័ព្ទដៃ ០៥គ្រឿង ម៉ូតូ ០២គ្រឿង លិខិតឆ្លងដែន ០២ក្បាល។
៤,បុរី BS ដដែល ឃាត់ខ្លួនមនុស្ស ០១នាក់ ជនជាតិខ្មែរ និងវត្ថុតាង៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់តូច កុំព្យូទ័រ ០១គ្រឿង ជ្រុញប្រើប្រាស់គ្រឿងញៀន ០១ កាំភ្លើងខ្លី ០១ដើម (មានគ្រាប់ ០១១គ្រាប់) ទូរស័ព្ទដៃ ០២គ្រឿង Table ០១គ្រឿង ប្រាក់ដុល្លារ ១១០$ ប្រាក់ខ្មែរ ៩១.៥០០រៀល ម៉ូតូ ០១គ្រឿង រថយន្ត ០១គ្រឿង លោហធាតុពណ៌ ០១ខ្សែ (ក្នុងប្រអប់) លោហធាតុពណ៌ទង់ដែងប្រភេទជាក្រវិល មួយគូ លោហធាតុពណ៌ទង់ដែងលាយគ្រាប់ពណ៌ស្វាយមួយគូ លោហធាតុពណ៌ទង់ដែងមួយខ្សែប្រភេទខ្សែ ក លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ស្វាយ មួយគូ លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ ស ប្រភេទខ្សៃដៃ០១ លោហធាតុពណ៌លឿងប្រភេទកងដៃលាយគ្រាប់ពណ៌ ស លោហធាតុពណ៌ប្រាក់ប្រភេទកងដៃមួយគូ លោហធាតុគ្រាប់ពណ៌ ស ០១ខ្សែ គ្រាប់ពណ៌ ស ក្នុងកូនថង់ ៩៤គ្រាប់ នាឡិកាម៉ាកស្វីស ០១គ្រឿង។
៥,ផ្ទះវីឡា (ម្តុំផ្លូវខ្សែកាប) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ០៨នាក់ ក្នុងនោះជនជាតិចិន ០៧នាក់ ជនជាតិវៀតណាម ០១នាក់ និងវត្ថុតាង៖ កញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀន ០១កញ្ចប់ កុំព្យូទ័រម៉ាកម៉ែកប៊ុក ០១គ្រឿង ជ្រុញប្រើប្រាស់គ្រឿងញៀន ០៧ ទូរស័ព្ទដៃ ០៩គ្រឿង អាយផេត ០១គ្រឿង ប្រាក់ចិន ៨០០យ័ន ប្រាក់ដុល្លារ ៤០២ដុល្លារអាមេរិក ប្រាក់ខ្មែរ ១២០.០០០រៀល ម៉ូតូ ០១គ្រឿង សម្ភារប្រើប្រាស់មួយចំនួនទៀត។ ៦,សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ០១នាក់ ជនជាតិវៀតណាម និងវត្ថុតាង៖ ប្រភេទម្សៅកញ្ចប់ពណ៌ក្រហមរូបសេះ ០១កញ្ចប់ ប្រភេទម្សៅពណ៌ ស ០១កញ្ចប់ ស្សែដៃលោហពណ៌លឿង ០១ខ្សែ នាឡិកាដៃជាប្រភេទស្មាតវ៉ច ០១គ្រឿង ប្រាក់ដុល្លារ ៧.៥២០ដុល្លារអាមេរិក ទូរស័ព្ទដៃ ០១គ្រឿង។
៧,ហាងតែចិន ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ០៣នាក់ ក្នុងនោះរួមមានជនជាតិចិន ០២នាក់ ជនជាតិវៀតណាម ០១នាក់ និងវត្ថុតាង៖ រថយន្ត០១គ្រឿង គ្រាប់កាំភ្លើង ០១គ្រាប់ កញ្ចប់ម្សៅពណ៌ចម្រុះ ២០កញ្ចប់ បំពង់សម្រាប់ជក់កញ្ឆារ ០២បំពង់ ម៉ាស៊ីនវិចខ្ចប់ម៉ាក Ming Chuan ០២គ្រឿង លិខិតឆ្លងដែន ០១ក្បាល ទូរស័ព្ទដៃ ០៨គ្រឿង ដបថ្នាំប្រភេទខេ (K) ០១ដប ប្រាក់ដុល្លារ ១.៧០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន ៤៥០.០០០រៀល កញ្ចប់ម្សៅពណ៌ ស ជាប្រភេទខេ (K) ០១កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀន ០១ ជ្រុញសម្រាប់ប្រើប្រាស់សារធាតុញៀន ០១ ទូរស័ព្ទដៃ ០៤គ្រឿង ប្រាក់ដុល្លារ ៥.៣១០ដុល្លារអាមេរិក ប្រាក់ដុង ៧.៥០០ដុង ប្រាក់យ័ន ២០០យ័ន ប្រាក់រៀល ១៩.០០០រៀល ប្រាក់បាត ៥.០២០បាត ចិញ្ជៀន ១០វង់ កងដៃលោហៈពណ៌លឿង ០១កង ខ្សែ ក លោហៈ ០៣ខ្សែ លិខិតឆ្លងដែន ០៣ក្បាល សម្ភារមួយចំនួនទៀត។