
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផៃ្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផៃ្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣
ខេត្ដបន្ទាយមានជ័យ៖ នារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានប្រារព្ធពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយទិសដៅការងារ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯកឯជា ពៅ អគ្គស្នងការរងនគរបាលបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី សំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេខេត្ត លោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាល ក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកស្នងការ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារ តួនាទី ភារកិច្ច សម្រេចបានលទ្ធផល គួរជាទីមោទនៈ។ ទន្ទឹមគ្នានោះ ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់កម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ ,ពង្រឹងការទប់ស្កាត់ចំណាកស្រុក , ការបម្រើសេវាសាធារណ:, ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ, ការងារប្រចាំការ យាម ល្បាត ,ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អតាមមូលដ្ឋាន ពិសេសគឺត្រូវអនុវត្តន៍ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗ៕