លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​សម្ដេច​ក្រឡាហោម ស ខេង

(​ព្រៃវែង​) ៖ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ នេះ លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធិផល​នានា ក្នុង​វត្ត​ពោធិ​អណ្ដែត ។​

​គួរបញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​ដាក់ចេញ​នូវ​ផែនការ​ការពារ យ៉ាង​ហ្មត់ចត់ និង​ច្បាស់លាស់ ដល់​លោក​-​លោកស្រី ស្នងការរង និង​កម្លាំង​មន្ត្រីនគរបាល​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ សុខ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ រក្សា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បី​ឱ្យ​កម្មវិធី​ប្រព្រឹត្តទៅ​បាន​ល្អប្រសើរ ៕