សម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលនៅស្រុកចន្ទ្រាតម្លៃ ៥៨ម៉ឺនដុល្លារ, លោកស្រី ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៣ កក្កដា
សម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលនៅស្រុកចន្ទ្រាតម្លៃ ៥៨ម៉ឺនដុល្លារ, លោកស្រី ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៣ កក្កដា
(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធីបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការគណបក្ស និងសមិទ្ធិផលនានានៃស្រុកចន្ទ្រា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុនសែន ជូនដល់សមាជិកទាំងអស់ នៃអង្គពិធីដោយក្តីនឹករលឹក និងការគិតគូយកចិត្តទុក្ខដាក់ដក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកស្រីបណ្ឌិតអនុប្រធានគណបក្ស បានបន្តទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយទៀត នៅក្នុងស្រុកចន្ទ្រា ដែលបម្រើឱ្យរដ្ឋបាលគណបក្សនៅ ថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ ទុំខាងនយោបាយក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ។
លោកស្រីបានអំពាវនាវដល់បងប្អូនទាំងអស់គ្នាត្រូវ៖
*ទី១៖ រួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សាសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល និងរបស់គណបក្ស ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត
*ទី២៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសមេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
*ទី៣៖ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សាភូមិ-ឃុំ មានសុវត្ថិភាព និងអប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀន ចំណុចនេះ ជាពិសេសមេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវការទទួលខុសត្រូវបន្ថែមទៀត
*ទី៤៖ យើងទាំងអស់គ្នាត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ចំណែកឯរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវជំរុញប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា
*ទី៥៖ បន្ទាប់ពីមានទីស្នាក់ការបក្សហើយ លោកស្រីបានស្នើសុំឲ្យថែរក្សាអនាម័យ បរិស្ថាន និងសោភណ្ឌភាពនៅក្នុងបរិវេននេះឲ្យបានស្អាត សក្តិសមជាគណបក្សដឹកនាំប្រទេស
*ទី៦៖ រួមគ្នានាំជីដូន ជីតា ឪពុក ម្តាយ បងប្អូនញាតិសណ្ដាន អ្នកភូមិផងរបងជាមួយ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ ខាងមុខនេះ
*ទី៧៖ គោរពច្បាប់ចរាចណ៍ទាំងអស់គ្នា កុំសេពគ្រឿងស្រវឹង និងកុំបើកបរ ពេលស្រវឹង និងមិនត្រូវឲ្យសមាជិកណាម្នាក់បាត់បង់ជីវតដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ
*ទី៨៖ ត្រូវប្រយ័ត្ននូវភ្លើងទៀន ធូប និងអគ្គិសនីយផ្សេងៗ ដែលអាចបង្កជាអគ្គីភ័យក្នុងអំឡុងពេលទទួលទេវតាឆ្នាំថ្មី។
សូមបញ្ជាក់ថា សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន៖
*អគារទីស្នាក់ការគណបក្សស្រុក ចំនួន០១ខ្នង កំពស់ ០២ជាន់ ដែលមានប្រវែង ២៥ម៉ែត្រ x ៣៧ម៉ែត្រ ខ្លោងទ្វារ និងរបង ក្រាលឥដ្ឋការ៉ូ ម៉ាបនៅបរិវេណខាងមុខអគារទីស្នាក់ការ ស្តូបមិត្តភាពចំនួន១ រូបសំណាកអប្សរាចំនួន២ រូបសំណាកព្រាបស(ធំ)ចំនួន២ ស្រះទឹកចំនួន១ ដាំដើមត្នោត ដើមឈើ ចាក់ដីបំពេញទីធ្លា ការបំពាក់គ្រឿងបរិក្ខារ សង្ហារឹម រួមមាន តុឈើ កៅអីឈើ ទូរឈរនិយាយ LED Screen ទំហំ ៨៥អុីង ចំនួន ០១គ្រឿង សាឡុង ម៉ាស៊ីនត្រជាក់ ចំណាយអស់ថវិកាសរុប ៥៨០,០០០ដុល្លារ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកចន្ទ្រា និងសហការី៕