
ជាងដែក២នាក់ ឆក់ចរន្តអគ្គិសនីបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
ជាងដែក២នាក់ ឆក់ចរន្តអគ្គិសនីបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង៖ ស្រុកបាណន់
នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីមានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ។
លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់ ជនរងគ្រោះឈ្មោះ ខោន ខេន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិដង្គត់ធ្នង់ ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកេីតហេតុ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សុខ សាមឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិដង្គត់ធ្នង់ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ បានបញ្ជូលទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ បានទៅសុីឈ្នូលផ្សារដំបូលផ្ទះអោយ ឈ្មោះ សុខ សំបូរ ភេទស្រី អាយុ ៣៧ឆ្នាំ នៅក្រុមទី៧ ភូមិដង្គត់ធ្នង់ ស្រុកបាណន់ ខខេត្តបាត់ដំបក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ខោន ខេន នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន។ បច្ចុប្បន្ន ជនរងគ្រោះរបួសធ្ងន់ម្នាក់ បានបញ្ជូលទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកសាកសពជនរងគ្រោះម្នាក់ទៀត ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ទៀវ ដារិន