
ផ្សព្វផ្សាយសេចក្ដីសម្រេច ក្នុងការបែងចែកតួនាទីភារកិច្ច របស់គណៈកម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវ ក្នុងការរៀបចំពិធីសង្ក្រាន្តស្វាយរៀង
ថ្ងៃចេញផ្សាយៈ ខែមីនា 29, 2023

មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈ កម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចដូច មានកំណត់ ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការ លម្អិត និងលើកគម្រោងចំណាយ នៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តិទៅ ដោយរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ឲ្យទទួល បានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕