លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបងជួបសម្តែងការគួរ​សម និងពិភាក្សាការងារជា មួយ​លោក​JO​SSHUA CO STER សេនានុពន្ឋ័រង អនុវត្តច្បាប់និងធ្វើមាតុ​ភូមិនិវត្តន៍ នៃក្រសួងសន្តិសុខមាតុភូមិស​ហ​រដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា

(បាត់ដំបង)នាព្រឹកថ្ងៃពុធ៨កើតខែចេត្រឆ្នាំខាលចត្វាស័កព.​ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ខែ មីនា ឆ្នាំ២០២៣ លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក JOSSHUA CO STER សេនានុពន្ឋ័រង អនុវត្តច្បាប់និងធ្វើមាតុភូមិនិវត្តន៍ នៃក្រសួងសន្តិសុខមាតុ​ភូមិសហរដ្ឋអាមេរិក នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រ​ទេសកម្ពុជា និងសហការី ដែលក្នុង​នោះមានការចូលរួមពីលោកស្នង​ការ​រងនៃស្នងការដ្ឋានផងដែរ។

ក្នុងជំនួននេះធ្វេីឡេីងបន្ទាប់ពីលោក​សេនានុពន្ឋ័រង​ បានបញ្ចប់បេសកកម្មការងារនៅក្នុងទឹកដីខេត្ត​បាត់ដំបង​ ហេីយ​ក្នុងនោះលោក​បា​ន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្ត​បាត់​ដំបង ក្នុងការសហ​ការស្រាវជ្រាវរក​សាវតារបស់ជនជាតិខ្មែរ សញ្ជាតិ អា​មេរិក ដែលប្រព្រឹត្តបទ​ល្មើ​សកំពុងជាប់ឃុំខ្លួននៅសហ​រដ្ឋអាមេរិក និងមានទីលំ​នៅក្នុងខេត្តបាត់ដំបង៕