ឯឧត្ដមបណ្ឌិត ផុស សុវណ្ណ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ 

 

 

ឯឧត្ដមបណ្ឌិត ផុស សុវណ្ណ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ 

 

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅអគាររាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា បានថ្លៃងថា នេះជាលើកទី២ នៃការរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម ដែលលើទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២ មានសិក្ខាកាមប្រមាណជិត ៤០០ នាក់ និងលើកទី២ នៅទៅ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣នេះ មានសិក្ខាកាមប្រមាណជិត ៦០០នាក់ ក្នុងនោះសិក្ខាកាមភាគច្រើនជាអ្នកសារព័ត៌មាន។

លោកបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើទី៥។

ក្នុងនោះដែរលោកបណ្ឌិតបានលើកឡើងថា វគ្គសិក្សា ជំនាញសរសេរកម្រិតខ្ពស់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការប្រកបអាជីព និងជាមូលដ្ឋានដ៏ប្រសើរកលើមាគ៌ាវិស័យសារព័ត៌មាន ដែលប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជប់សិក្សាសិក្ខាកាមមានឱកាសប្រឡងប្រួតយកពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អ ៗប្រចាំឆ្នាំ២០២៣ ក្នុងវេទិកា ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមកំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិកាពីក្រសួងព័ត៌មាន។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា អ្នកសារព័ត៌មាន ទាំងអស់ក្នុងស្រុក និង ក្រៅ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង នូវព័ត៌មាន ក្លែងក្លាយ ដែលជាប្រភេទព័ត៌មាន បំពុលសង្គម ធ្វេីអោយប៉ះពាល់ ដល់សក្កតានុពលនៃ ប្រទេសជាតិ ។

ឯកឧត្តម លោក បានបន្តទៀតថា អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិតកម្រិតខ្ពស់ មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សរសេរអន្តបទនីមួយៗ ដេីម្បីជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់ ព្រោះទាំងនេះជាអាវគ្រោះ របស់អ្នកសារព័ត៌មាន ក្នុងនោះដែរ ឯកឧត្តម ធ្វេីបទសម្ភាសន៍ ទៅ កាន់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ថ្លែងចំពោះបងប្អូនអ្នកសារព័ត៌មានទូទៅ ត្រូវចូលរួមផ្សព្វផ្សាយ ព័ត៌មានជាមួយនិង រដ្ឋាភិបាល ដេីម្បីជាការចែករំលែកនូវព័ត៌មានពិត និង ជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមបច្ចុប្បន្ន ដេីម្បីផ្តោតលេីវិស័យ ព័ត៌មាន ក្នុងប្រទេស អោយកាន់តែរីកចំរើន និង ល្អប្រសើរ ជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន រូមមាន លោកគ្រូសាស្ត្រាចារ្យល្បីៗ និង រួមទាំង សិក្ខាកាម ទាំងមូលបានថតរូបទុក អនុស្សាវរីយ៍ ផងដែរ៕

អត្តបទដោយ÷ខ្មែរប្រជាប្រិយ