
ឯកឧត្តម ឈឿន សុចិត្ត ចូលរួមកិច្ចប្រជុំក្រុមការងារចលនាកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជន
ថ្ងៃចេញផ្សាយៈ ខែមីនា 18, 2023
ឯកឧត្តម ឈឿន សុចិត្ត ចូលរួមកិច្ចប្រជុំក្រុមការងារចលនាកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជន
(ខេត្តកណ្តាល)៖ នៅ ព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាសមាជិកក្រុមការងារដឹកនាំ ដើម្បីចលនាកម្មករ និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចលនាកម្មករ និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា អនុប្រធានទី១ក្រុមការងារដឹកនាំរួមដើម្បីចលនាកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្តកណ្តាល៕