សមត្ថកិច្ចនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត និងផាកពិន័យ ចំពោះយានយន្តដែលតុបតែងខុសលក្ខណៈបច្ចេកទេស

សមត្ថកិច្ចនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត និងផាកពិន័យ ចំពោះយានយន្តដែលតុបតែងខុសលក្ខណៈបច្ចេកទេស

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើង បំភ្លឺខុសបច្ចេកទេស បំពងស៊ី ផ្លេសំឡេងលឺខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសំឡេងរំខាន កែច្នៃបំពង សំឡេង(ស៊ីមាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាពមិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់ បេីមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វេីការណែនាំអប់រំ ឲ្យធ្វេីកិច្ចសន្យា និងធ្វេីការផាកពិន័យតាមវិធានការច្បាប់៕