ពិធី​ចុះ​អនុស្សរណៈ​យោកយល់​(MOU)​រវាង​សាកលវិទ្យាល័យ​គី​វ​ឡុង​ខេត្ត​វិញ​ឡុង​សាធារណៈរដ្ឋ​សង្គម​វៀតណាម​និង​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តស្វាយរៀង

ពិធី​ចុះ​អនុស្សរណៈ​យោកយល់​(MOU)​រវាង​សាកលវិទ្យាល័យ​គី​វ​ឡុង​ខេត្ត​វិញ​ឡុង​សាធារណៈរដ្ឋ​សង្គម​វៀតណាម​និង​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង​៖​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ព្រឹក​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២៣​នេះ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោកយល់​(MOU)​រវាង​សាកលវិទ្យាល័យ​គី​វ​ឡុង​ខេត្ត​វិញ​ឡុង​សាធារណៈរដ្ឋ​សង្គម​វៀតណាម​និង​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តស្វាយរៀង​។ ពិធី​ក៏​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​និង​មន្ត្រី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ដែល​ពាក់ព័ន្ធ​ប្រកបដោយ​ភាព​ស្និត​ស្នាល​បំផុត​។

 

​ពី​ចុះ​អនុស្សរណៈ​(mou)​រវាង​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​សាកលវិទ្យាល័យ គី​វ ឡុង ខេត្ត​វិញ​ឡុង Cuu Long University (Mekong University) នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Lương Minh Cừ ស​សកលវិទ្យា​ធិ​ការ សាកលវិទ្យាល័យ​គី​វ​ឡុង​។​

 

លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក​ឯកឧត្ដម​អភិបាលខេត្ត មក​ជូន​ដល់​គណៈប្រតិភូ​សាកលវិទ្យាល័យ​គី​វ​ឡុង និង​សូម​ថ្លែងអំណរគុណ ដល់​ប្រតិភូ​សាកលវិទ្យាល័យ​គី​វ​ឡុង​ដែល​បានមក​បំពេញ​ទស្សនៈកិច្ច​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅ​ក្និ​ង​ខេត្តស្វាយរៀង​នេះ​ផងដែរ​។ លើសពីនេះ ឯកឧត្ដម ក៏បាន​អរគុណ​ដល់​សាកលវិទ្យាល័យ​គី​វ​ឡុង​ដែល​បានផ្ដល់​អាហារូបករណ៍​ឲ្ដ​ល់​សិស្ស​និស្សិត​ក្នុង​ខេត្តស្វាយរៀង​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ថ្នាក់​មហាវិទ្យាល័យ​៕​គឹម​សេង​