មេឈ្មួញជើងខ្លាំងខាងដឹកឈើកែច្នៃខុសច្បាប់ចេញពី ភូមិស្រែគរ ឃុំស្រែគរស្រុកសេសាន ខេត្ត ស្ទឹងត្រែង

ចេញផ្សាយ ថ្ងៃទី 29 ខែ 01 ឆ្នាំ 2023 ខេត្តស្ទឹងត្រែង មេឈ្មួញឈើដុះស្លែ ឈ្មោះ លោក ណា គ្មានមន្ត្រីសមត្ថកិច្ចនិងមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបនោះឡើយ !!!

ខេត្តស្ទឹងត្រែង : ក្រោយពេលដែលស្ងប់ស្ងាត់អស់មួយរយៈពេលខ្លីពេលនេះក្រុមឡានដឹកជញ្ជូនឈើអត់ច្បាប់ ប្រភេទកែច្នៃខុសច្បាប់ចេញពីភូមិស្រគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានធ្វើ សកម្មភាពដឹកឈើ កក្រើក ឡើងវិញ សារជាថ្មីម្ដងទៀតហើយ ទាំងប្រភេទ ឡាន និង ប្រភេទគោយន្តកន្ត្រៃ គឺកំពុងតែសម្រុកដឹកចេញយ៉ាងគក្រឹកគគ្រេងដោយមិនមានមន្ត្រីសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានក្អក ឬធ្វើការបង្ក្រាប ទៅដល់ លោក ណា ដែលជាមេឈ្មួញដ៏ធំប្រចាំភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង នោះទេសង្ស័យតែ មានការត្រូវរូវ ឬត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ ទើបពួកអស់លោក មិនបង្ក្រាបបែបនេះ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង គឺមានសិប្បកម្មខុសច្បាប់ជាច្រើនកន្លែង ហើយគោយន្តកន្ត្រៃជាច្រេីនគ្រឿងគឺកំពុងធ្វើសកម្មភាព សម្រុកដឹកឈើ ចេញពីក្នុងព្រៃ ដែនជម្រកសត្វព្រៃសេសាន យកចូលទៅលក់អោយមេឈ្មួញៗ តាមរោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ទាំងនោះ រួចក៏បន្តដឹកចេញ តាមរយៈឡានប្រភេទសាំយ៉ុង យកទៅលក់បន្តតាមខេត្តនានាទៀត ដោយធ្វើដំណើរឆ្លងកាត់តាមមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែគរ ដែលមានមេប៉ុស្តិ៍ ឈ្មោះលោក ថាយ ស៊ិនអុី និងធ្វើដំណើរឆ្លងកាត់តាមមុខទីស្នាក់ការ សួនបណ្ដុះកូនឈើដែលគ្រប់គ្រងដោយលោក សិទ្ធិ ដែលជាកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ ស្រុកសេសាន្ត និងឆ្លងកាត់មុខបារ៉ាសរបស់កម្លាំង កម្លាំង កងរាជ អាវុធហត្ថ ដែលឈរជើងនៅចាំការពារនៅចំណុចជិតវារីអគ្គិសនីសេសាន្ត ដែលកម្លាំងទាំងអស់នេះគឺសុទ្ធតែជាកម្លាំងជំនាញ ដែលត្រូវធ្វើការបង្ក្រាបតែផ្ទុយទៅវិញ កម្លាំងជំនាញ អស់ទាំងនោះបែរជាមិនធ្វើការបង្ក្រាបនោះទេ សង្ស័យតែ ត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ បានជាមិនបង្ក្រាបបែបនេះ ។

ជាចុងក្រោយមប្រជាពលរដ្ឋ សូមសំណូមពរ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង កងខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេសហើយក៏ជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមមេត្តា ចាត់មន្ត្រីជំនាញ ឲ្យចុះស្រាវជ្រាវ និងមានចំណាត់ការបង្ក្រាប ទៅលើក្រុមឈ្មួញដឹកឈើ ប្រភេទកែច្នៃខុសច្បាប់ទាំងអស់នេះផងទាន ៕