ក្រសួងសង្គមកិច្ច ជូនដំណឹងពីការបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១២ លើកទី១ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

 

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១២ លើកទី១ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច តាមរយៈមូលនិធិជាតិជំនួយសង្គម ក៏បានប្រកាសពីលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១១ លើកទី៣ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែធ្នូ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ៕