កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

 

កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៤ខែមករាឆ្នាំ២០២៣។

    យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន៖ ទី១-

ឈ្មោះ ផូ ស៊ុនវ៉ា  អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី២-ឈ្មោះ ហ្វឿង ទុនអាញ់ អាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី៣-ឈ្មោះ ង្វៀង វ៉ាន់ណាញ់  អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៤-ឈ្មោះ ង្វៀង ទឹងអាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

   ប្រភពបន្តថា ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន១៥កញ្ចប់ មាន​ទម្ងន់ ៥,៧៥ក្រាម(គិតទាំងសបកវេចខ្ចប់), ម្សៅម៉ត់ពណ៌សសង្ស័យគ្រឿងញៀនចំនួន០៣ កញ្ចប់មាន​ទម្ងន់ ១,៩៤ក្រាម(គិតទាំងសំបកវេចខ្ចប់), ថ្នាំពណ៌ផ្កាឈូកសង្ស័យគ្រឿងញៀនចំនួន ០១ កញ្ចប់ មាន​ទម្ងន់ ០,៣៦ក្រាម (គិតទាំងសំបកវេចខ្ចប់), ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៨ គ្រាប់មាន​ទម្ងន់ ៥,៧៥ក្រាម (គិតទាំងសំបកវេចខ្ចប់)

និងទូរស័ព្ទដៃចំនួន ០៥ គ្រឿង។

   ប្រភពបន្តថា នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់យកមកសាកសួរព្រមទាំងដកហូត

វត្ថុតាងមួយចំនួនធំផងដែរ៕ ដោយសុថាន