ក្រុមចោរឆក់​០៤​នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្រុមចោរឆក់​០៤​នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្រុមចោរឆក់​០៤​នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! 

ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២០-២១ ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​ចាប់យក​វត្ថុតាង ម៉ូតូ​ចំនួន​០២​គ្រឿង​
១. ម៉ាក BEAT ពណ៌​ស លាយ​ខៀវ ស្លាក​លេខ 1AI-4566 ភ្នំពេញ (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) ២.​ម៉ាក​NEX ពណ៌​ស លាយ​ខៀវ ស្លាក​លេខ 1JW-0760 ភ្នំពេញ (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)
៣.​ស្លាក​លេខ​ម៉ូតូ​ចំនួន ០១ (1TF-1518 ភ្នំពេញ​)​។​

​ជនសង្ស័យ​ទាំង​០៤​នាក់​មាន​ឈ្មោះ ៖
១/​ឈ្មោះ អូ​ក ឆាយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
២/​ឈ្មោះ ណោ​ង វុទ្ធី​គីម​ឡាយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​
៣/​ឈ្មោះ វា វាសនា ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
៤/​ឈ្មោះ មាស រតនៈ ហៅ​អា​ហ៊ីង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ដ​ង្ក ខណ្ឌដង្កោ​។​

​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌដង្កោ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ១៨​ៈ​១០​នាទី ថ្ងៃទី ២០ ខែ មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​បេតុង កែង​បុរី ប៊ុន លី ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ​ពុំ​បាន​សម្រេច ហើយ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ធ្វើការ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ​។ រហូតមក​ដល់​រសៀល ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៣ បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ទៀត​ជា​បន្តបន្ទាប់​។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ទាំង​០៤​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕