អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្

 

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត

 

ខេត្តព្រះសីហនុ  នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងសហការីបានអញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីខាងកម្លាំង(70) កម្លាំងកំពង់ផែស្វ័យយ័តខេត្តព្រះសីហនុ រួមទាំងបងប្អូនស្ម័គ្រចិត្តផងដែរ 

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់ជាផែនការផ្សេងៗ សំរាប់ការប្រតិបត្តិការអនុវត្ត និងពង្រឹងក្នុងកិច្ចការសំរាប់បង្ការគ្រោះអគ្គីភ័យ នាពេលខាងមុខ 

ក្រោយពីបញ្ចប់ការសំណេះសំណាល ឯកឧត្តម អភិបាលខេត្ត បានផ្តល់ជាទឹកប្រាក់ឧបត្ថម្ភចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ជូនដល់កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ត