លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតចេញបញ្ជា ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាមពេលខាងមុខ នេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទដាច់ខាត..!!!

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតចេញបញ្ជា ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាមពេលខាងមុខ នេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទដាច់ខាត..!!!

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី និង២១ខែមករា ឆ្នាំ២០២៣នេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវីរៈឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់ អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ត្រូវជូនដំណឹង ដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតទាំង អស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម នៅពេលខាង មុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការដាក់បទ បញ្ជាយ៉ាងតឹងរឹងនេះ ដើម្បីធានាក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋនៅក្នុងឱកាស បុណ្យប្រពៃណី ចិននឹង វៀតណាមដែលប្រព្រឹត្ត ទៅ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែតបានណែនាំ ដល់នគរបាល គ្រប់ផ្នែកជំនាញ ចុះបង្ក្រាប និងហាមដាច់ខាតការ នាំចូលរំសេវ,ផាវ កាំជ្រួច គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់ អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជា អាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ។ 

ដូច្នេះមន្ត្រីនគរបាល ជំនាញត្រូវចុះផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋមិនអនុញ្ញាត ឲ្យលេងផាវ ក្នុងឱកាសចូលឆ្នាំ ចិននឹងវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃ ពិសេសដល់ឪពុកម្ដាយឬអាណា ព្យាបាលដែលមានកូនតូច ងាយរងគ្រោះផងដែរ។

ក្នុងនោះផងដែរ លោកអធិការក្រុងប៉ោយប៉ែត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរ រស់ក្នុងក្រុងប៉ោយប៉ែតទាំងអស់ដែលប្រារពពិធីសែនចូលឆ្នាំ ប្រពៃណី ចិន វៀតណាម នេះសូមអោយមានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ភ្លើងទៀត និងមុនចេញដំណើរ កម្សាន្តទៅកន្លែងខាងក្រៅ ត្រូវបិតគប់ភ្លើងអោយ បានត្រឹមត្រូវដើម្បីការពារ កុំអោយអគ្គីភ័យកើតឡើងដោយ យថាហេតុ៕