Lamborghini Urus តម្លៃជិត១លានដុល្លារពេលបើកសាកល្បងហោះទៅបុកសួនច្បារ ប៉ើងដុំថ្ម និងប៉ះរថយន្តRange Rover ថែមទៀត

 

Lamborghini Urus តម្លៃជិត១លានដុល្លារពេលបើកសាកល្បងហោះទៅបុកសួនច្បារ ប៉ើងដុំថ្ម និងប៉ះរថយន្តRange Rover ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Lamborghini Urus តម្លៃរាប់សែនដុល្លារបានរងការខូចខាត បន្ទាប់ពីបុរសសង្ហាម្នាក់បើកសាកល្បងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខR8 ក្នុងតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Lamborghini Urus ដ៏ថ្មីសន្លាង ពណ៌ក្រហមឆ្អិនឆ្អៅ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់សង្ស័យថាគាត់បើករថយន្តនេះសាកល្បងនិងសាកល្បឿន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខR5 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងស្រាប់តែអ្នកបើកបួងចង្កូតមិនទាន់បានជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខូចខាតរថយន្តមួយកំណាត់មុខ ហើយប៉ើងថ្មទៅប៉ះរថយន្ត Range Rover សេរីទំនើបមួយគ្រឿងបណ្ដាលឱ្យរងការខូចខាត។

   ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត មិនចង់វែងឆ្ងាយបានព្រមសងសំណង ជួសជុលរថយន្ត Range Rover និង ចេញថ្លៃខូចខាតសួនច្បារពុះចែកទ្រូងផ្លូវ ដើម្បីបញ្ចប់រឿងតែម្តង៕