សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ល្បី​ថា​មាន​ខ្នង​ធំ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា

 

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ល្បី​ថា​មាន​ខ្នង​ធំ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា 

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ល្បី​ថា​មាន​ខ្នង​ធំ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ?

ភ្នំពេញ ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ មជ្ឈមណ្ឌល​កោះ​ពេជ្រ ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន បុគ្គល​ដែល​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​បិទបាំង​ពីក្រោយ ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​ទោះបី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​លោក អភិបាលក្រុង​ភ្នំពេញ មិន​គូរ​បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​ស៊ីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ នៅក្នុង​មជ្ឈដ្ឋាន​កោះ​ពេជ្រ ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ ។​

​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន ក្នុង​សង្កាត់​ទន្លេបាសាក់ និង​សមត្ថកិច្ច​ខណ្ឌ​ចំការមន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ថ្មីៗ ណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​ល្បែង​បញ្ជាល់មាន់ ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ។​

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាលក្រុង​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជាល់មាន់ ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ជាបន្ទាន់ ជៀសវាង​កេ​ី​ត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​

​ជាងនេះទៅទៀត លោក ស ថេត ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែង​បញ្ជាល់មាន់ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ ភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ​សុវត្ថិភាព​7​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់លោក អភិបាល​ខណ្ឌ​ចំការមន ទៀតឡើយ​៕