សម្ដេចតេជោ ហ៊ុន សែន សប្បាយចិត្តដោយសារតែមេដឹកនាំពិភពលោកនានាដែលមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាកាលពីសប្ដាហ៍មុន ពុំមាននណារម្នាក់ឆ្លងជំងឺកូវីដ-១៩ នោះទេ

សម្ដេចតេជោ ហ៊ុន សែន សប្បាយចិត្តដោយសារតែមេដឹកនាំពិភពលោកនានាដែលមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាកាលពីសប្ដាហ៍មុន ពុំមាននណារម្នាក់ឆ្លងជំងឺកូវីដ-១៩ នោះទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន សប្បាយចិត្តដោយសារតែមេដឹកនាំពិភពលោកនានាដែលមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាកាលពីសប្ដាហ៍មុន ពុំមាននណារម្នាក់ឆ្លងជំងឺកូវីដ-១៩ នោះទេ។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានឱ្យដឹងថាសម្ដេចមានសេចក្ដីសប្បាយចិត្តដោយសារតែមេដឹកនាំពិភពលោកនានាដែលមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាកាលពីសប្ដាហ៍មុន ពុំមាននណារម្នាក់ឆ្លងជំងឺកូវីដ-១៩ នោះទេ ជាពិសេសគឺលោកប្រធានាធិបតី ចូ បៃដិន ដែលក្នុងកិច្ចប្រជុំមានភាពស្និតស្នាល និងកៀកនឹងសម្ដេចបំផុត។

ក្នុងសារសំឡេងពិសេសនាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ពុំមានអ្នកណាម្នាក់បានឆ្លងកូវីដចេញពីកម្ពុជានោះទេ។ ដូច្នេះអាចបញ្ជាក់បានថាកម្ពុជាបានទទួលភ្ញៀវដោយសុវត្ថិភាព ទាំងសន្ដិសុខ ទាំងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លង ក៏ដូចជាបរិយាកាសដទៃទៀតដែលផ្ដល់នូវអំណោយផលសម្រាប់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យនៅក្នុងការប្រជុំអាស៊ាន និងការប្រជុំពាក់ព័ន្ធ»។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៨,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,១៤% ៕