លោក ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

លោក ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ព្រមទាំងក្រុមការងារនៅតាមអនុគណៈកម្មការជំនាញផ្សេងៗជាច្រើនរូប។ 

សូមបញ្ជាក់ថា, កិច្ចប្រជុំបានធ្វើការពិភាក្សា និងឆ្លងសម្រេចលើការងាររៀបចំនានានៃដំណើរការរៀបចំមហាសន្និបាតទាំងលើទិដ្ឋភាពខ្លឹមសារ ពិធីការ សន្តិសុខ ហិរញ្ញវត្ថុ ផ្សព្វផ្សាយ និងបញ្ហាផ្សេងៗផងដែរ។

សូមបញ្ជាក់ទៀយថា , យោងសេចក្តីជូនដំណឹងរបស់ជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ៕