
វេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ៖ អាស៊ានមានចក្ខុវិស័យដាក់ផែនការ យុទ្ធសាស្ត្រ អនុវត្តន៍ដែលមានរយះពេលវែងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហគមន៍អាស៊ាន ពីឆ្នាំ ២០២៥ ដល់២០៤៥
ថ្ងៃចេញផ្សាយៈ ខែមីនា 7, 2025
វេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ៖ អាស៊ានមានចក្ខុវិស័យដាក់ផែនការ យុទ្ធសាស្ត្រ អនុវត្តន៍ដែលមានរយះពេលវែងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហគមន៍អាស៊ាន ពីឆ្នាំ ២០២៥ ដល់២០៤៥
នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម៥៦នាក់ មកពី៣៨ស្ថាប័ន។


នៅក្នុងវេទិកាសារព័ត៌មានខាងលើនេះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានធ្វើបទបង្ហាញជុំវិញទស្សនទានរបស់លោកស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ថាតើអាស៊ាននឹងមានឥទ្ធិពលយ៉ាងណានៅក្នុងតំបន់ និងពិភពលោក? ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលមានប្រទេសចំនួន៥ប៉ុណ្ណោះ ឥឡូវសមាគមប្រជាជាតិមួយនេះបានពង្រីកសមាជិករហូតដល់ចំនួន១០ និងកំពុងរំកិលបន្តបញ្ចូលប្រទេសមួយទៀតនៅពេលខាងមុខខណៈដែលប្រជាជនមានចំនួនកើនឡើងរហូតដល់៦៧០លាននាក់ទៅហើយនាពេលនេះ។

នៅក្នុងវេទិការនេះ ឯកឧត្តម បានបញ្ជាក់អំពីចក្ខុវិស័យរបស់អាស៊ានដាក់ចេញផែនការយុទ្ធសាស្ត្រ អនុវត្តន៍ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៤៥ដែលមានសសរស្ដមចំនួន៤ធំៗ៖ ទី១ នយោបាយផ្នែកសន្តិសុខ ទី២ នយោបាយផ្នែកសេដ្ឋកិច្ច ទី៣ នយោបាយសង្គមវប្បធម៌ ទី៤ នយោបាយតភ្ជាប់អាស៊ាន ដោយអាស៊ានបានអនុវត្តន៍រួចមកហើយនូវយុទ្ធសាស្រ្តលើកទី១ដែលបានចាប់ផ្ដើមពីឆ្នាំ២០១៥ដល់២០២៥នឹងបញ្ចប់ក្នុងខែឧសភាខាងមុខនេះ។ដោយ លោក ចាន់ កែវមន្នី







