
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥»
ថ្ងៃចេញផ្សាយៈ ខែមីនា 7, 2025
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥»
ភ្នំពេញ÷នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម៥៦នាក់ មកពី៣៨ស្ថាប័ន។
នៅក្នុងវេទិកាសារព័ត៌មានខាងលើនេះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានធ្វើបទបង្ហាញជុំវិញទស្សនទានរបស់លោកស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ថាតើអាស៊ាននឹងមានឥទ្ធិពលយ៉ាងណានៅក្នុងតំបន់ និងពិភពលោក? ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលមានប្រទេសចំនួន៥ប៉ុណ្ណោះ ឥឡូវសមាគមប្រជាជាតិមួយនេះបានពង្រីកសមាជិករហូតដល់ចំនួន១០ និងកំពុងរំកិលបន្តបញ្ចូលប្រទេសមួយទៀតនៅពេលខាងមុខខណៈដែលប្រជាជនមានចំនួនកើនឡើងរហូតដល់៦៧០លាននាក់ទៅហើយនាពេលនេះ៕លោក កែវ កែវ មន្នី