ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវេទិកាកាវីនិពន្ធ ក្រោមប្រធានបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ»

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវេទិកាកាវីនិពន្ធ ក្រោមប្រធានបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ»

(ភ្នំពេញ)៖ ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវេទិកាកាវីនិពន្ធ ក្រោមប្រធានបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ» រៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដែលគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងការរៀបចំកម្មវិធីប្រកួតប្រជែងការផលិតមាតិកាពហុមេឌាក្រោមប្រធានបទ «ពង្រឹងការ សន្សំសម្រាប់គ្រួសារកម្ពុជា» ចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។