លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានជាច្រេីនចូលរួម នៅសណ្ឋាគារលូវ៉ៃ រាជធានីភ្នំពេញ វេទិកាពិភាក្សាតុមូលស្ដីពីការ លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និង ជំរុញការចូលរួមរបស់អ្នកសារព័ត៍មាន
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានជាច្រេីនចូលរួម នៅសណ្ឋាគារលូវ៉ៃ រាជធានីភ្នំពេញ វេទិកាពិភាក្សាតុមូលស្ដីពីការ លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និង ជំរុញការចូលរួមរបស់អ្នកសារព័ត៍មាន
រាជធានី÷វេទិកាពិភាក្សាតុមូលស្ដីពីការ លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និង ជំរុញការចូលរួមរបស់អ្នកសារព័ត៍មាន នៅនាព្រឹកថ្ងៃទី ១៦ ខែកញា ឆ្នាំ២០២៤ ក្លិប អ្នកកាសែត និងអង្គការ ខាត់ណា «KHANA» បានរៀបចំកម្មវិធី «វេទិកា ពិភាក្សា តុមូល ស្តីពី លេីកកម្ពស់ការយល់ដឹងអំពី ជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន ដែលមានវត្តចូលរួម មានពីសំណាក់ អ្នក សម្របសម្រួល លោក ឈឿន ឈុនណា មន្រ្តីទទួលបន្ទុកភាពជាដៃគូពហុវិស័យ (អង្គការ ខាណា) លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ( CENAT) និង លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានជាច្រេីនចូលរួម នៅសណ្ឋាគារលូវ៉ៃ រាជធានីភ្នំពេញ ។
នាឱកាសនេះ លោក វេជ្ជបណ្ឌិត នូ ចាន់លី បានបញ្ជាក់ពីបញ្ហាមួយចំនួនទាក់ទង នឹងជំងឺបេង ដោយប្រទេសកម្ពុជា បានកាត់ បន្ថយ អត្រា អ្នក កេីត ជំងឺរបេង បានចំនួន ៨០% ចំពោះការ ស្លាប់ នៅសល់ត្រឹមសូន្យភាគរយ។ ក្នុងនោះលោក វេជ្ជបណ្ឌិត បានបញ្ជាក់ បន្ថែមថា ការបញ្ចប់ជំងឺរបេង គឺត្រូវសម្រេចឱ្យបាននៅចុងឆ្នាំ២០៣០ ដោយគិតត្រឹមថ្ងៃនេះ គឺនូវសល់រយ:ពេល ៦ឆ្នាំទៀត ក្នុងការបញ្ចប់ការឆ្លងនិងគ្មានអ្នកស្លាប់។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត នូ ចាន់លី បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា ក្នុងអំឡុងឆ្នាំ២០២២ ទូទាំងសាកលលោកអ្នកកេីតជំងឺរបេងថ្មី មានចំនួន ប្រមាណ ១០លាន ៣សែននាក់។ ក្នុងនោះបានស្វែងរកឃេីញករណីអ្នកកេីតជំងឺរបេងថ្មី ដែលបាន បញ្ជូនទៅអង្គការ សុខភាពពិភពលោក មានចំនួន ៧លាន ៥សែនករណី តែប៉ុណ្ណោះ។ ចំពោះករណីស្លាប់ ដោយសារជំងឺ របេងក្នុងឆ្នាំ២០២២ មានចំនួន ១លាន ៣សែននាក់ប៉ុណ្ណោះ៕