អភិបាលខេត្តកណ្តាល៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត, បើស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវើរវាយ
ថ្ងៃចេញផ្សាយៈ ខែកញ្ញា 15, 2024
អភិបាលខេត្តកណ្តាល៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត, បើស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវើរវាយ
(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា «បើស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត, បើស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវើរវាយ»។
តាមរយៈបណ្តាញសង្គម Facebook លោកអភិបាលខេត្តបានបញ្ជាក់ថា «បង្គោលព្រំដែនដែលរងគ្រោះដោយទឹកទន្លេហូរច្រោះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងធនធានទឹក ធ្វើការពង្រឹងជើងទម្រ យ៉ាងរឹងមាំរួចរាលហើយ អ្នកស្រលាញទឹកដីគួរ លើកទឹកចិត្តអ្នកធ្វើដើម្បីជាតិយើងដោយពិតប្រាកដ»។
ជាមួយគ្នានេះដែរ លោក គួច ចំរើន បានបន្ថែមថា អ្នកគាំទ្រវត្តបាក់ណាម តោះទៅកាន់បិណ្ឌជាមួយយើងខ្ញុំ នៅល្ងាចថ្ងៃ ទី១៩-០៩-២៤ ក្នុងបរិវេណវត្តដោយផ្ទាល់ទាំងអស់គ្នា៕