សង្វៀនបញ្ជាល់មាន់ និងល្បែងស៊ីសងខុសច្បាប់ ត្រូវបានបើកឡើងវិញក្រោមភាពស្ងៀមស្ងាត់
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យសារព័ត៌មានដឹងថា កន្លែងបញ្ជាល់មាន់ និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗ នៅតំបន់ព្រំដែនសំរោង បានចាប់ផ្តើមបើកឡើងវិញយ៉ាងក្តៅគគុក។
តាមប្រភពព័ត៌មាន បញ្ជាល់មាន់ខ្នាចធំៗមួយចំនួន កំពុងទាក់ទាញប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឲ្យចូលលេង និងចាក់ភ្នាល់ស៊ីសងតាមច្រកតំបន់ព្រំដែនរៀងរាល់ថ្ងៃ។ ល្បែងខ្លះមានការប៉ាស់ព័រ (បង់ភ្នាល់ក្នុងបរិយាកាសដែលមានការការពារ) ខ្លះវិញគ្មានការប៉ាស់ព័រ តែត្រូវបានប្រតិបត្តិយ៉ាងពេញទំនួលខុសត្រូវ ធ្វើឲ្យតំបន់នោះក្លាយជាគន្លងល្បែងស៊ីសងមិនបានអនុញ្ញាត។
បន្ថែមពីនេះ ប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថា កាស៊ីណូ «៦៧» នៅតំបន់ព្រំដែន ខណៈមុននេះត្រូវបានបិទបណ្ដោះអាសន្ន តែពេលនេះបានចាប់ផ្តើមបើកដំណើរការឡើងវិញយ៉ាងរលូន។ ការបើកដំណើរការឡើងវិញរបស់កាស៊ីណូ និងសង្វៀនបញ្ជាល់មាន់ បានបង្កការព្រួយបារម្ភចំពោះប្រជាពលរដ្ឋថា ល្បែងស៊ីសងខុសច្បាប់អាចប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងជីវភាពសេដ្ឋកិច្ចគ្រួសារ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋមួយចំនួនសង្កត់ធ្ងន់ថា អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់ខ្នាចធំ និងល្បែងស៊ីសងខុសច្បាប់ប្រហែលជាមាន “ខ្នងបង្អែករឹងមាំ” នៅពីក្រោយ ទើបសមត្ថកិច្ចមូលដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា មិនស៊ើបអង្កេត ឬចាត់វិធានការណ៍ណាមួយ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យក្រសួង និងសមត្ថកិច្ចកំពូលពាក់ព័ន្ធ ជាពិសេស ឧត្ដមសេនីយ៍ទោ ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះមកត្រួតពិនិត្យ និងចាត់វិធានតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់សកម្មភាពល្បែងស៊ីសងខុសច្បាប់ និងសង្វៀនបញ្ជាល់មាន់ ដុះស្លែ នៅតាមតំបន់ព្រំដែនសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងធានាសុវត្ថិភាពប្រជាពលរដ្ឋ។
ដោយ អ្នកសារព័ត៌មាន៖ សើប អង្កេត
ទំនាក់ទំនងម្ចាស់វេបសាយ៖
📞 071 799 6662
🌐 khehaktomporplptnet.com.kh
📞 097 421 6661

