រោងចក្រនៅក្នុងខេត្តហុឺណាន សាធារណៈរដ្ឋប្រជាមានិតចិន គ្រោងបើករោងចក្រនៅខេត្តប៉ៃលិន នាពេលឆាប់ៗនេះ តាមរយៈ ដំណើរទស្សនកិច្ចរបស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូសរុបចំនួន ១៤ រូប រួមមានតំណាងក្រសួងបរិស្ថាន តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តប៉ៃលិន អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅរោងចក្រឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាថ្មី ដើម្បីការពារបំពុលបរិស្ថាន ក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហការជាមួយវិនិយោគិន និងសហគ្រាសឧស្សាហកម្ម ចិន ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទំនើប ក្នុងវិស័យឧស្សាហកម្ម។ លើសពីនេះទៀត ការទស្សនកិច្ចមានបំណងទាក់ទាញវិនិយោគថ្មីៗទៅកាន់កម្ពុជា ជាពិសេសខេត្តប៉ៃលិន ដើម្បីបង្កើនឱកាសការងារ របស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យរីកចម្រើន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក អ៊ុក ទូច

