ករណីប្រើអំពើហឹង្សា​លើជនពិការ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ករណីប្រើអំពើហឹង្សា​លើជនពិការ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ប៉ៃលិន៖ នៅម៉ោង​១២​និង​៥​នាទី ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥ មានករណីប្រើអំពើហឹង្សា​មួយកើតឡើង​នៅភូមិ​អូរដូនតា​ក្រោក ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។
តាមការប្រាប់របស់​លោក អ៊ឹង ហុក តិច ភេទប្រុស អាយុ​៤៤​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​អតីតយុទ្ធជន និង​ជាជនពិការ​ក្នុងក្រុងប៉ៃលិន បានឲ្យដឹងថា នៅថ្ងៃនោះ លោកអភិបាលរង​ស្រុកសាលាក្រៅ បានទូរស័ព្ទហៅ​ខ្លួនឯង​ឲ្យចូលរួម​ដោះស្រាយបញ្ហាទំនាស់​ព្រំដី នៅថ្ងៃនេះក៏គណ:កម្មាការសម្រុះចុះដោះស្រាយមានមេភូមិមេឃុំ អធិបាលស្រុក មន្ត្រីសូរិយោដី ជាអ្នកដោះស្រាយទំនាស់ ព្រំដី ដីជាអ្នកទិញមុនលោក អុឹងហុក តិចមាន ក្រោយមក លោក ហ៊ាន ពិសិទ្ធ មន្ត្រី​សូរិយោដី​នៅ​ខេត្ត​ប៉ៃលិន ទិញតាមក្រោយ បណ្តាលអោយមានទំនាស់ ។
ប៉ុន្តែ ក្នុងអំឡុង​ពេលពិភាក្សា លោក​ហ៊ាន ពិសិទ្ធ ត្រូវបានអះអាង​ថា បានប្រើពាក្យសម្ដីមិនសមរម្យ និងអាម៉ឹងមកលើ​លោក​អ៊ឹង ហុក តិច។ ក្រោយមក ខណៈ​លោក​អ៊ឹង ហុក តិច ធ្វើការសួរពីមូលហេតុ​នៃពាក្យនោះ លោក​ហ៊ាន ពិសិទ្ធ បានទាញកៅអី និងវាយ​មកលើរូប​ខ្លួន បណ្តាលឲ្យរបួសតំបន់ក្រោមភ្នែក និងគ្រាប់ភ្នែក​មានឈាម​ចេញ។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច​កំពុង​ស៊ើបអង្កេតបន្ថែម ដើម្បីរកការពិត និងអនុវត្តតាមនិតិវិធីច្បាប់។ដោយម្ចាស់បណ្តឹង

Leave a Reply

Your email address will not be published. Required fields are marked *