ទីតាំងផ្ទះមួយក្នុងខណ្ឌដូនពេញ កំពុងបើកលេងល្បែង (ហ្គេមបាញ់ត្រី) ខុសច្បាប់ យ៉ាងរំភើប!ដូចជា លោក ជា ខេមា និង លោក ទៀ ចន្ទ័សា ដែលត្រូវបានគេសង្កេតឃើញនៅជិតបរិវេណ

ទីតាំងផ្ទះមួយក្នុងខណ្ឌដូនពេញ កំពុងបើកលេងល្បែង (ហ្គេមបាញ់ត្រី) ខុសច្បាប់ យ៉ាងរំភើប!ដូចជា លោក ជា ខេមា និង លោក ទៀ ចន្ទ័សា ដែលត្រូវបានគេសង្កេតឃើញនៅជិតបរិវេណ

ភ្នំពេញ — ការចោទប្រកាន់ពីប្រជាពលរដ្ឋបានបញ្ចេញការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងទីតាំងល្បែង (ហ្គេមបាញ់ត្រី) ខុសច្បាប់ មួយកន្លែង ស្ថិតនៅ ផ្ទះលេខ ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋមួយចំនួនអះអាងថា ស្ថានការណ៍បែបនេះ ក្លាយជាបញ្ហាបន្ទាន់ក្នុងសហគមន៍ ដោយត្រូវបានគេសង្កេតឃើញថា ទីតាំងនេះអនុញ្ញាតឲ្យក្រុមញៀនល្បែង ក្មេងចាស់ ប្រុសស្រី ចូលលេងបានទាំងថ្ងៃទាំងយប់។ ខណៈពេលដែលប្រជាពលរដ្ឋក៏បានបញ្ចេញការភ្ញាក់ផ្អើល សំពាពថា ការបើកបណ្តាលអោយមានការគាំទ្រ ឬការការពារពីខ្សែធំខ្លះ ដូចជា លោក ជា ខេមា និង លោក ទៀ ចន្ទ័សា ដែលត្រូវបានគេសង្កេតឃើញនៅជិតបរិវេណ ជីត សាលាខណ្ឌដូនពេញ រួម កងកម្លាំងទាំង៣ តែការចំណាត់ថ្នាក់នេះត្រូវការការពិនិត្យ និងបញ្ជាក់បន្ថែម។
មន្ទីរព័ត៌មាន រដ្ឋ នឹង អង្គភាពសារព័ត៌មានរដ្ឋឯកជន និងប្រជាពលរដ្ឋបានរិះគន់ថា បើគ្មានការគាំទ្រខ្លាំង ឬការមិនអើពើពីអាជ្ញាធរ ក៏មិនអាចមានទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលបើករត់អាជីវកម្មក្នុងតំបន់កណ្ដាលទីប្រជុំជន បានយូរដល់ថ្នាក់នេះឡើយ។ ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា កន្លែងណាមានល្បែងស៊ីសង កន្លែងនោះអាចនាំឲ្យកើតបទល្មើសដូចជា លួច ឆក់ ប្លន់ ឬអំពើហិង្សា ក្នុងគ្រួសារ និងសហគមន៍។
ហេតុនេះ កង្វល់របស់ប្រជាពលរដ្ឋត្រូវបានស្នើឲ្យឯកភាពរដ្ឋបាល
– ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
– ឧត្តមសេនីយ៍ឯ ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ
សូមអនុវត្តវិធានការដាច់ខាតក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែង (ហ្គេមបាញ់ត្រី) ខុសច្បាប់នេះ ដើម្បីអនុវត្តតាមគោលនយោបាយ “ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព” ដែលរួមមានលក្ខណៈសម្បត្តិ ៧យ៉ាងដូចជា៖
១. សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទំនុកចិត្ត
២. គ្មានបទល្មើស និងល្បែងស៊ីសងខុសច្បាប់
៣. មានសណ្តាប់ធ្នាប់ល្អ និងគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ ការជួញដូរមនុស្ស និងអំពើហិង្សា
៥. ដោះស្រាយវិវាទក្រៅតុលាការដោយប្រសិទ្ធភាព
៦. មានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ
៧. ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាត។
ដោយ៖ 071 799 6662

Leave a Reply

Your email address will not be published. Required fields are marked *