(វីដេអូរ)ពិធីកាត់ផ្កាស្លា ព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា និង លោក អុឹង សុីវឈន់ (ដោយ ហុក វិបុល

 

ពិធីកាត់ផ្កាស្លា ព្រះវិវាហមង្គលអាពាហ៍ពិពាហ៍

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា និង លោក អុឹង សុីវឈន់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងរាជការ​មន្ត្រីជាច្រើន អញ្ជើញចូលរួមក្នុង ពិធីមង្គលការ​របស់កូនលោកឧកញ៉ា អុឹង ប៊ុនហូវ និងក្នុង ពិធីកាត់ផ្កាស្លា ព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ រវាង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា និង លោក អុឹង សុីវឈន់

ពិធីកាត់ផ្កាស្លា គឺជាពិធីបុណ្យប្រពៃណីមានអត្ថន័យសក្ការៈ សម្គាល់ពីព្រះពរ សិរីសួស្តី និងភាពជោគជ័យមង្គលក្នុងជីវិតគូសង្សារ។ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា ជាព្រះបុត្រីសម្តេច​ក្រុមព្រះ នរោត្តម ចក្រពង្ស ខណៈដែល លោក អុឹង សុីវឈន់ ជាបុត្រលោកឧកញ៉ា អុឹង ឡេង និងលោកជំទាវ ឡឹក មង្គល។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏រីករាយ កិត្តិយស និងគោរពខ្ពង់ខ្ពស់ ដោយមានការអញ្ជើញចូលរួមពីសម្តេច និងភ្ញៀវកិត្តិយសជាច្រើន ព្រមទាំងព្រះសង្ឃសមមុខសមមាត់ ដែលបាន​ថ្វាយព្រះពរ ដើម្បីអោយគូរ​វិវាហ៍ទាំងពីរ ប្រកបដោយសេចក្តីសុខសាន្ត និងជ័យមង្គលគ្រប់ប្រការ។

ដោយ៖ ហុក វិបុល
ទូរស័ព្ទ៖ ០៩៧ ៤២១ ៦៦៦១


Leave a Reply

Your email address will not be published. Required fields are marked *