មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ចេញញត្តិថ្កោលទោសការជេរប្រមាថរបស់ លោក ផែង វណ្ណៈ ទាក់ទងកងរាជអាវុធហត្ថ

 


មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ចេញញត្តិថ្កោលទោសការជេរប្រមាថរបស់ លោក ផែង វណ្ណៈ ទាក់ទងកងរាជអាវុធហត្ថ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអំណាច បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីជេរប្រមាថដែល លោក ផែង វណ្ណៈ បានបង្ហោះតាមផេក «Pheng Vannak News» កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប៉ះពាល់ដល់កិត្យានុភាព និងខ្លោងឆ្អឹងអង្គភាពកងរាជអាវុធហត្ថ។

ឧត្តមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា
«កងរាជអាវុធហត្ថ ទទួលខុសត្រូវចំពោះរាល់សកម្មភាពក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ប្រសិនបើមន្ត្រីណាម្នាក់ប្រព្រឹត្តអំពើល្មើស នឹងត្រូវទទួលទោសចំពោះមុខច្បាប់ គិតតាមប្រព័ន្ធច្បាប់ជាតិ។ ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ព ក៏នឹងត្រូវទទួលវិធានវិន័យតាមបទបញ្ជាផ្ទៃក្នុងដែរ»។

បន្ថែមពីនេះ មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ក៏បានស្នើសុំឱ្យ លោក ផែង វណ្ណៈ ចេញបកស្រាយជាសាធារណៈ និងបង្ហាញភស្តុតាងច្បាស់លាស់ ពាក់ព័ន្ធនឹងពាក្យសម្តី និងការជេរប្រមាថដែលបានផ្សព្វផ្សាយ ទាក់ទងកងរាជអាវុធហត្ថ ដើម្បីជាការទទួលខុសត្រូវចំពោះសង្គម និងបទល្មើសអនុវត្តតាមច្បាប់។

ដោយ៖ ហុក វិបុល


Leave a Reply

Your email address will not be published. Required fields are marked *