អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី លួចអាឈើខុសច្បាប់
(ចេញផ្សាយបង់ប្រាក់រៀល)
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ 1296 សុំឱ្យអន្តរាគមន៍លើសកម្មភាពសង្ស័យថា មានការលួចកាប់អាឈើខុសច្បាប់ នៅភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្រុកជីក្រែង និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះទៅកាន់ទីតាំង និងឃើញជនសង្ស័យ ០២នាក់ (ជាអ្នកអារឈើ) កំពុងប្រព្រឹត្តបទល្មើសពិតប្រាកដ។
នៅវេលា ១៨:០០នាទី ថ្ងៃតែមួយ កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត (ជាអ្នកទិញឈើ) រួមបញ្ចូលជា ០៣នាក់ទាំងអស់ ដែលរស់នៅក្នុង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
✔ វត្ថុតាងដកហូតរួមមាន៖
- ម៉ាស៊ីនអាឈើ ០២ គ្រឿង
- ម៉ាស៊ីនរ៉ៃចល័ត ០១ គ្រឿង
- គោយន្តកន្រ្តៃ ០១ គ្រឿង
- ឈើយ៊ាង និងឈើឃ្លុំ បរិមាណសរុប ៥,៨០៥ ម៉ែត្រគូប
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តនិតិវិធីតាមផ្លូវច្បាប់បន្ដ។
ទំនាក់ទំនង៖ 071 799 6662

