កណ្តាល៖ ប្រជាពលរដ្ឋផ្ទុះការតវាផ្លូវជាតិលេខ​ 6A ទាមទារឲ្យគោរពកិច្ចសន្យា

កណ្តាល៖ ប្រជាពលរដ្ឋផ្ទុះការតវាផ្លូវជាតិលេខ​ 6A ទាមទារឲ្យគោរពកិច្ចសន្យា

កណ្តាល, ថ្ងៃទី ២៦ តុលា ២០២៥ — បន្ទាប់ពីប្រជាពលរដ្ឋមួយក្រុមបានធ្វើការតវាផ្ទុះបិទផ្លូវជាតិលេខ​ 6A ដើម្បីទាមទារឲ្យ ឧកញ៉ា ឡេង ណារ៉ាត្រា គោរពតាមកិច្ចសន្យា មួយចំនួនបានឃើញថា អ្នកសារព័ត៌មានពី AK NEWS លោក ចាង ហ្វាង បានព្យាយាមសួរសំណួរទៅកាន់ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ប៉ុន្តែត្រូវបានច្រានចេញដោយមិនទទួលការឆ្លើយតប។
លោកតាំង ម៉េងលាន បាននិយាយខ្លីៗថា “កំពុងធ្វើការ” មុនចាកចេញពីកន្លែងកើតហេតុ។
ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខ​ 6A ខណៈដែលប្រជាពលរដ្ឋជាច្រើនបានរួមគ្នាបិទផ្លូវ ដោយអះអាងថាមិនទាន់ទទួលបានការដោះស្រាយតាមកិច្ចសន្យាដែលបានធ្វើជាមួយភាគីពាក់ព័ន្ធ។
បច្ចុប្បន្ន កម្លាំងសន្តិសុខនៅតំបន់បានចូលរួមសម្របសម្រួល ដើម្បីរកវិធីដោះស្រាយសន្តិភាព និងជៀសវាងការបង្កអាសន្នចរាចរណ៍បន្ថែមទៀត។ដោយ ហុក វិបុល មានការកែប្រែ អាចទំនាក់ទំនងលេខទូរសព្ទ័ kh 0974216661
Hok Vibol
Hok Vibol

Leave a Reply

Your email address will not be published. Required fields are marked *