អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងឧត្តមសេនីយ៍ទោ ហួត សុធី ប្រគល់គេហដ្ឋានថ្មី ជូនក្រុមគ្រួសារវីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់
22-10-2025 21:54
(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប, លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប និងលោក លី សារី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារវីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់ ដែលស្ថិតនៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
ក្នុងនោះផងដែរ ក្រុមគ្រួសារវីរយុទ្ធជនពលី ក៏បានទទួលនូវថវិកាឧបត្ថម្ភបន្ថែមរបស់ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ចំនួន២០០ដុល្លារ, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំនួន២លានរៀល និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចំនួន១០០ដុល្លារផងដែរ៕







