សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ ៖ លោក ពុត សាម៉ាត់ អនុប្រធានសមាគម និងជាចាងហ្វាងសារព័ត៌មាន ចលនាសង្គម

សូមចូលរួមរំលែកមរណទុក្ខ

ជូនចំពោះ ៖ លោក ពុត សាម៉ាត់ អនុប្រធានសមាគម និងជាចាងហ្វាងសារព័ត៌មាន ចលនាសង្គម

ក្នុងស្មារតីនៃ សាមគ្គីភាព និងការចេះជួយគ្នាក្នុងគ្រាក្រៀមក្រំ ខ្ញុំ ឯកឧត្តម ម៉ូ រ៉ាផាត់ ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគណៈកម្មាធិការនាយកសមាគមទាំងមូល សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោក ពុត សាម៉ាត់ ចំពោះមរណភាពភរិយាជាទីស្រឡាញ់របស់លោក គឺលោកស្រី ជា គន្ធា ក្នុងជន្មាយុ ៤៨ ឆ្នាំ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការសោកស្តាយយ៉ាងជាពន់ពេក ចំពោះការបាត់បង់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបាននូវភរិយា មាតា និងជាទីពឹងជាទីស្រឡាញ់បំផុតរបស់លោក ពុត សាម៉ាត់ និងក្រុមគ្រួសារ។
ទន្ទឹមនឹងការចូលរួមរំលែកទុក្ខជាវាចានេះ ខ្ញុំព្រមទាំងគណៈកម្មាធិការនាយកសមាគម ក៏បានចូលរួម បច្ច័យវិធីបុណ្យសព ចំនួន ៦០០,០០០ (ប្រាំមួយសែន) រៀល ដើម្បីរួមចំណែកដល់ការចាត់ចែងពិធីបុណ្យតាមប្រពៃណី។
ជាចុងក្រោយ យើងខ្ញុំ សូមបួងសួងឧទ្ទិសកុសលផលបុណ្យ** ទាំងឡាយជូនដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ជា គន្ធា សូមឱ្យបានសោយសុខក្នុង សុគតិភព និង បរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោក ពុត សាម៉ាត់ និងក្រុមគ្រួសារទាំងមូលទទួលនូវការគោរពដ៏ជ្រាលជ្រៅបំផុតពីយើងខ្ញុំ។

|

Leave a Reply

Your email address will not be published. Required fields are marked *