ស្មារតីសាមគ្គី៖ សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា រំលែកទុក្ខចំពោះមរណភាពភរិយាអនុប្រធានសមាគម និងចូលរួមបុណ្យបច្ច័យ

ស្មារតីសាមគ្គី៖ សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា រំលែកទុក្ខចំពោះមរណភាពភរិយាអនុប្រធានសមាគម និងចូលរួមបុណ្យបច្ច័យ
(ភ្នំពេញ)៖ ក្នុងស្មារតីនៃ សាមគ្គីភាព និងការចេះជួយគ្នាក្នុងគ្រាក្រៀមក្រំ ឯកឧត្តម ម៉ូ រ៉ាផាត់ ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក ពុត សាម៉ាត់ អនុប្រធានសមាគម និងជាចាងហ្វាងសារព័ត៌មាន ចលនាសង្គម ចំពោះមរណភាពភរិយាជាទីស្រឡាញ់របស់លោក គឺលោកស្រី ជា គន្ធា ក្នុងជន្មាយុ ៤៨ ឆ្នាំ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសដ៏សោកសៅនេះ លោកប្រធានសមាគមបានចូលរួម បច្ច័យវិធីបុណ្យសព ចំនួន ៦០០,០០០ (ប្រាំមួយសែន) រៀល ដើម្បីរួមចំណែកដល់ការចាត់ចែងបុណ្យតាមប្រពៃណី។

ស្ថិតក្នុងមរណៈទុក្ខដ៏ក្រៀមក្រំនេះ លោក ម៉ូ រ៉ាផាត់ ព្រមទាំងក្រុមគ្រួសារ និងគណៈកម្មាធិការនាយកសមាគមទាំងមូល សូមសម្តែងការ សោកស្តាយយ៉ាងជាពន់ពេក ចំពោះការបាត់បង់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់លោក ពុត សាម៉ាត់ និងក្រុមគ្រួសារ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងឧទ្ទិសកុសលផលបុណ្យ ទាំងឡាយជូនដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ជា គន្ធា សូមឱ្យបានសោយសុខក្នុង សុគតិភព និង បរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។ដោយ ហុក វិបុល

Leave a Reply

Your email address will not be published. Required fields are marked *