ពិធីបុណ្យកឋិនទាន វត្តព្រំគិរីមរកត ជាប់ព្រំដែនកម្ពុជា–ថៃ ប្រព្រឹត្តទៅយ៉ាងអធិកអធម ក្នុងស្មារតីសាមគ្គីធម៌

 


ពិធីបុណ្យកឋិនទាន វត្តព្រំគិរីមរកត ជាប់ព្រំដែនកម្ពុជា–ថៃ ប្រព្រឹត្តទៅយ៉ាងអធិកអធម ក្នុងស្មារតីសាមគ្គីធម៌

(ប៉ៃលិន)៖ ពិធីបុណ្យកឋិនទានសាមគ្គីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅតែបន្តប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយបង្ហាញពី ជំនឿជ្រះថ្លា និងការចិត្តស្មោះស្រឡាញ់ព្រះពុទ្ធសាសនា របស់ពុទ្ធបរិស័ទជាតិខ្មែរ ក៏ដូចជាការជឿទុកចិត្តលើសុវត្ថិភាព និងសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន។

ជាក់ស្តែង វត្តព្រំគិរីមរកត ដែលមានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងមានចម្ងាយត្រឹមតែប្រមាណ ៦០០ ម៉ែត្រ ពីតំបន់ព្រំដែននៃព្រះរាជាណាចក្រថៃ បានប្រារព្ធ ពិធីបុណ្យកឋិនទានមហាសាមគ្គីប្រចាំឆ្នាំ កាលពីពេលថ្មីៗនេះ ក្នុងបរិយាកាសសុភមង្គល និងសេចក្ដីអំណរពិតប្រាកដ។

អង្គកឋិនទាននេះ បានប្រព្រឹត្តទៅក្រោមការចូលរួមយ៉ាងកុះករ និងសប្បុរសធម៌ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។ ក្នុងនោះ មានញាតិញោមមកពីបណ្តាខេត្តនានា រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ រហូតដល់រាជធានីភ្នំពេញ ក៏បានអញ្ជើញធ្វើដំណើរមកកាន់វត្ត ដើម្បី វេរអង្គកឋិនទាន បង់បែនធម៌ទាន និងរួមចំណែកកសាងបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា

ការប្រារព្ធពិធីបុណ្យកឋិនទាននៅតំបន់ព្រំដែនបែបនេះ មិនត្រឹមតែជាការអនុវត្តន៍ធម៌តាមព្រះបញ្ញត្តិទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពី សាមគ្គីភាព ស្នាមស្នេហា និងការចូលរួមជាសាធារណៈក្នុងការអភិវឌ្ឍសាសនា និងសង្គម។ វាជាការផ្សព្វផ្សាយព្រះធម៌ និងបង្ហាញពីកម្លាំងនៃជំនឿដ៏រឹងមាំរបស់ពុទ្ធបរិស័ទខ្មែរទៅលើសេចក្ដីសន្តិ និងសុភមង្គលរបស់ប្រទេសជាតិ។លោក អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *